(ភ្នំពេញ)៖ អគ្គិភ័យដែលបាននឹងកំពុងឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋ គឺនៅក្នុងហាងមានស្លាកយីហោ «អេស ធី ស៊ី កុំព្យូទ័រ» ស្ថិតនៅម្ដុំផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ នាវេលាម៉ោងជិត១២យប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ បានឆក់យកជីវិតមនុស្សចំនួន៣នាក់ (ប្រុស) ខណៈអណ្តាតអគ្គីភ័យមិនទាន់រលត់ទៅវិញទេ។

នេះតាមសេចក្ដីរាយការណ៍បឋមរបស់ភ្នាក់ងារអង្គភាព Fresh News ពីកន្លែងកើតហេតុផ្ទាល់៕