(ភ្នំពេញ)៖ ក្រុមហ៊ុន Samsung អេឡិចត្រូនិច បានប្រកាសថាខ្លួនកំពុងបោះទុន១៨ពាន់លានដុល្លារ សម្រាប់ធ្វើការវិនិយោគថ្មីនៅក្នុងការពង្រីក ផលិតភាពគ្រឿងឧបករណ៍អេឡិចត្រូនិច នៅក្នុងប្រទេសកូរ៉េខាងត្បូង។ អ្នកប្រើប្រាស់ដែលធ្លាប់តែស្គាល់ម៉ាក Samsung ដ៏ល្បីតាមរយៈទូរស័ព្ទដៃ និងទូរទស្សន៍ តាមការពិតក្រុមហ៊ុន Samsung ក៏ជាក្រុមហ៊ុនធំបំផុតខាងផលិតបន្ទះឈីបអង្គចងចាំមួយដែរ។

តាមរយៈទិន្នន័យ ចងក្រងដោយ Bloomberg គ្រឿងបង្គុំឧបករណ៍អេឡិចត្រូនិចបង្កើនប្រាក់ចំណូលជាងពាក់កណ្តាលសម្រាប់ក្រុមហ៊ុន នៅក្នុងឆ្នាំ២០១៦។ ដូច្នេះការវិនិយោគចុងក្រោយនេះ មានន័យថា ប្រាក់ចំណូលទាំងនោះនឹងត្រូវបានពង្រីកបន្ថែមទៀតតាមរយៈការប្រកាស របស់ក្រុមហ៊ុន មួយដែលធ្វើឡើងកាលពីថ្ងៃអង្គារ ក្រុមហ៊ុន Samsung បានប្រកាសការវិនិយោគរោងចក្រ Pyeongtaek ថ្មីនៅត្រឹមឆ្នាំ២០២១ ដែលប្រមាណជា១៣.៥ ពាន់លានដុល្លារ នៃការចំណាយហើយគ្រោងនឹងតម្លើងរហូតដល់ ២៦ពាន់លានដុល្លារ។

ការប្រកាសវិនិយោគរបស់ក្រុមហ៊ុន Samsung ត្រូវបានធ្វើឡើងស្របពេលការចាប់ផ្តើមផលិតទ្រង់ទ្រាយធំនៃបន្ទះឈីប នៅក្នុងរោងចក្រ Pyeongtaek ការឈានមុខនៅក្នុងវិស័យរថយន្ត ជាមួយការបង្កើត គំនិតថ្មីៗ ក្នុងសម័យអ៊ីនធឺណែតត្រូវបានរំពឹងទុកសម្រាប់តម្រូវការ នៃគ្រឿងបង្គុំឧបករណ៍អេឡិចត្រូនិចនៅឆ្នាំខាងមុខ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Samsung ក៏មានគម្រោងក្នុងការបង្កើតរោងចក្រទីពីរនៅក្នុងខេត្តស៊ីអាន ប្រទេសចិនដែលទីតាំងនោះកំពុងត្រូវបានស្ថិត ក្នុងការពិចារណានៅឡើយ។ រោងចក្រទីមួយរបស់សាមសុង ក្នុងខេត្តស៊ីអាន ត្រូវបានសាសង់តាំងពីឆ្នាំ២០១៤មក ហើយបច្ចុប្បន្នកំពុងស្ថិតក្នុង ប្រតិបត្តិការការងារយ៉ាងពេញទំហឹង។ ជាមួយនឹងវិនិយោគថ្មីនេះ Samsung មានបំណងពង្រឹងបណ្តាញរោងចក្រសកលលោកក៏ដូចជាអភិវឌ្ឍ វិស័យបច្ចេកវិទ្យាព័ត៌មានទាំងមូល ឲ្យបានឆាប់រហ័សបំផុត៕