(ភ្នំពេញ)៖ សាកលវិទ្យាល័យ លីមកុកវីង(Limkokwing ) បានប្រារព្ធពិធីចែករំលែក និងបង្ហាញពីរប្រៀបនៃការជ្រើសរើសមុខវិជ្ជាសិក្សា ដែលត្រូវទិសដៅការងារ ជាមួយនិងទីផ្សារបច្ចុប្បន្ន ទាំងក្នុងស្រុក និងក្រៅស្រុក ។

លោក Monirul Islam សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Limkokwing បានថ្លែងថា ការសិក្សាលើមុខវិជ្ជាណា ក៏មិនខុសដែរ ព្រោះរៀនបួនឆ្នាំ អញ្ចឹងក្រេបចំណេះបានច្រើនណាស់ គ្រាន់តែ បើជ្រើសរើសត្រូវទីផ្សារការងារ និងចំណង់ចំណូលចិត្ដទៀតនោះ គេនឹងធ្វើបានកាន់តែល្អ ដោយគ្មានភាពធុញទ្រាន់ និងអំណត់តស៊ូខ្ពស់ ដូច្នេះលទ្ធផលគាត់នឹងប្រសើរទៅថ្ងៃអនាគត។

លោកថ្លែងបន្ដថា «ការជ្រើសមុខវិជ្ជាសិក្សាពិតជាសំខាន់ណាស់ សម្រាប់និស្សិត ក៏ដូចជាសិស្សានុសិស្ស ដែលទើបតែប្រឡង ថ្នាក់ទុតិយភូមិចប់ថ្មីៗ ដោយពុំដឹងថា គួរជ្រើសរើសជំនាញណាមួយ ដែលត្រូវនឹងទីផ្សារ ព្រមទាំងឧបនិស្ស័យរបស់ខ្លួន ។ដូច្នេះ ថ្ងៃនេះយើងមានសាស្ដ្រាចារ្យល្បីៗជាតិ-អន្ដរជាតិៗមានបទពិសោធន៍យូរឆ្នាំ មកបង្ហាញ និងពន្យល់ប្រាប់ ពីមុខងារ-តួនាទី មុខវិជ្ជានីមួយៗ ហើយក៏បានលើកយកមុខជំនាញចំនួន៩មុខ រួមទាំងជំនាញដែលត្រូវនឹងទីផ្សារការងារ មកពន្យល់បង្ហាញ ដែលមានដូចជា៖ ស្ថាបត្យកម្ម, សំណង់ស៊ីវិល, IT( ព័ត៌មានវិទ្យា), ឌីស្សាញ, គ្រប់គ្រងពាណិជ្ជកម្ម និងភាសា ដោយមុខវិជ្ជាទាំងអស់ សុទ្ធតែមុខងារពិសេសផ្សេងៗគ្នា និងច្រើនមុខ ដែលយើងមិនដឹងនោះទេ តួយ៉ាងផ្នែកឌីស្សាញ គឺមិនមែនឌីស្សាញ ទៅលើតែក្រាហ្វិច សម្លៀកបំពាក់ធម្មតា តារា​បង្ហាញម៉ូដ ឆាកប្រគំកម្មវិធីផ្សេងៗ គឺនៅមានតួនាទីច្រើនទៀត ដែលជាពហុជំនាញ ទៅលើករចនាដោយការច្នៃប្រឌិតខ្ពស់ »។

លោកបន្ដថា សម្រាប់សាកលវិទ្យាល័យលីមកុកវីង គឺមានមហាវិទ្យាល័យធំៗចំនួន៥ដែលប្អូនៗទាំងអស់អាចជ្រើសរើសនូវជំនាញ មានមហាវិទ្យាល័យឌីស្សាញ គ្រប់គ្រងពាណិជ្ជកម្ម ព័ត៌មានវិទ្យា ស្ថាបត្យកម្ម និងព្រមទាំងដល់ថ្នាក់អនុបណ្ឌិតផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បំពាក់បំប៉នភាសាអង់គ្លេស​ ហើយនិស្សិត អាចចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សា ទៅសាខាណាមួយរបស់លីមកុកវីង មាននៅក្រៅប្រទេស ដូចជា៖ នៅចក្រភពអង់គ្លេស ចិន អាហ្វ្រិក និងម៉ាឡេស៊ី ។សូម្បីតែប្អូនៗសិក្សាថ្នាក់ភាសាអង់គ្លេស ក៏មានឱកាស ធ្វើការផ្លាស់ប្តូរការសិក្សា របស់ពួកគេ ទៅលីមកុកវីងចក្រភពអង់គ្លេស ឬលីមកុកវីងម៉ាឡេស៊ីផងដែរ។

ទិវាស្វែងយល់ជំនាញសិក្សា ពីសាកលវិទ្យាល័យលីមកុកវីង បានធ្វើឡើងនៅថ្ងៃទី១៨តុលា ដែលប្រារព្ធធ្វើឡើង នៅសាកលវិទ្យាល័យនេះផ្ទាល់ ដោយឥតគិតថ្លៃនោះឡើយ ហើយក្នុងឱកាសពិសេសនេះ បញ្ចុះតម្លៃសិក្សា១០% ចូលបវេសនកាលនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ ៕