(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រកាសពីការរៀបចំកម្មវិធីប្រណាំងទូកថ្នាក់ខេត្ត ឆ្នាំ២០១៧ ដែលត្រូវប្រារព្ធឡើង នៅថ្ងៃទី២៧-២៨ ខែតុលាខាងមុខនេះ នៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត ខាងជើងសួនច្បារ សម្ដេចព្រះសង្ឃរាជ ជួន ណាត។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមកំសាន្ដសប្បាយរីករាយ ឲ្យបានច្រើនកុះករ និងអបអរសាទរក្នុងឱកាសដែលប្រទេសជាតិមានសុខសន្ដិភាព និងការអភិវឌ្ឍន៍។

បន្ថែមពីនេះ ក៏សូមជម្រាបជូនដល់ ព្រះតេជគុណ ព្រះចៅអធិការវត្ត លោក លោកស្រី ប្រធានស្ថាប័ន អង្គភាព អភិបាលក្រុង ស្រុក ទាំងអស់ត្រៀមរៀបចំទូក ដោយតែងកែលម្អរចនា ទៅតាមក្បូនខ្នាតប្រពៃណី និងរៀបចំចំណុះទូករបស់ខ្លួនដើម្បីហ្វឹកហាត់ ត្រៀមចូលរួមប្រណាំងឲ្យបានច្រើនកុះករ និងអធិកអធម៕