(កំពង់ធំ)៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ និងជាអនុប្រធានគណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ និងសហការី បានចុះជួបសំណេះសំណាលជាមួយអ្នកសង្កេតការណ៍ ទទួលបន្ទុកការ បោះឆ្នោតតាមបណ្តាឃុំ ក្នុងស្រុកប្រាសាទបល្ល័ង្ក ប្រមាណជាង១០០នាក់។

លោកស្រី ង៉ែត ណារីន បានថ្លែងថា ការជួបសំណេះសំណាលនេះ គឺដើម្បីធ្វើការលើទឹកចិត្ត និងផ្សព្វផ្សាយពីភាពការណ៍ថ្មីៗ របស់គណបក្ស នយោបាយព្រមទាំងពិភាក្សាពីបញ្ហាប្រឈម និងដោះស្រាយដើម្បីឈានទៅពង្រឹងតួនាទី ​និងភារកិច្ចអ្នកសង្កេតការណ៍ ឲ្យទទួលបានលទ្ធផល នៅពេលចុះសង្កេតការណ៍បោះឆ្នោតរដ្ឋសភានីតិកាលទី៦ នាពេលខាងមុខ។

លោកស្រី ង៉ែត ណារីន បានបន្តថា ការងារស្រ្តីនៅក្នុងសង្គមពិតជាមានសារសំខាន់ណាស់ក្នុងការជួយអភិវឌ្ឃន៍សង្គមឲ្យមានភាពប្រសើរឡើង ព្រោះស្ត្រី គឺជាមាតាដែលជួយទាំងការអប់កូន អ្នកស្វែងរកចំណូលបន្ថែមក្នុងគ្រួសារជាពិសេសជាមេផ្ទះដែលថែរក្សានូវសុខភាពដ៏ល្អប្រសើរ តាមរយៈ ការថែរក្សានូវអនាម័យការការពារជំងឺ និងមានការយល់ដឹងពីតួនាទី និងភារកិច្ចក្នុងការអភិវឌ្ឍន៍សង្គមហើយក្នុងការជំរុញស្ត្រីដើរតួយ៉ាង សំខាន់ក្នុងសង្គមឲ្យកាន់តែមានប្រសិទ្ធិភាពទៀត ក្នុងនោះយើងត្រូវធ្វើការផ្សព្វផ្សាយជំរុញឲ្យស្រ្តី ទៅចូលរួមបោះឆ្នោតសភានីតិកាលទី៦ខាងមុខនេះ។

លោកស្រី ង៉ែត ណារីន បានជំរុញដល់គ្រប់ស្ថាប័នអង្គភាពដែលជាអ្នកផ្តល់សេវាជូនប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ផ្តល់ជូនតាម បែបសមធម៌សង្គម និងបរិយាប័នបន្តផ្សព្វផ្សាយអនុសាសន៍៦ចំណុច និង១១ចំណុច ធ្វើការពង្រឹងសមាគមនារីបន្ថែមទៀត និងជាពិសេសនោះ ត្រូវជំរុញអនុសាខាសមាគមនារី ក្រុងស្រុកចុះមូលដ្ឋានដើម្បីពង្រឹង និងបណ្តុះបណ្តាលដល់ស្ត្រីក្នុងសហគមន៍ ឲ្យមានការយល់ដឹងបន្ថែមទៀតពីការ អប់រំកូនការថែរក្សាសុខភាព និងការរៀបចំផែនការគ្រួសាផងដែរ។ លោកស្រី បានធ្វើការផ្តាំផ្ញើដល់ស្ត្រីដែលចូលរួមទាំងអស់ត្រូវហ៊ានបញ្ចេញមតិយោបល់ ចេះសហការណ៍សាមគ្គីជួយគ្នាជាស្ត្រី ក្នុងការងារដើម្បីទទួលបានលទ្ធផលល្អប្រសើរ របស់ស្ត្រី៕

ចុងបញ្ចប់លោកស្រីបានធ្វើការផ្តាំផ្ញើដល់ស្ត្រីដែលចូលរួមទាំងអស់ត្រូវហ៊ានបញ្ចេញមតិយោបល់ ចេះសហការណ៍សាមគ្គី ជួយគ្នាជាស្ត្រី ក្នុងការងារដើម្បីទទួលបានលទ្ធផលល្អប្រសើររបស់ស្ត្រី៕