(ស្ទឹងត្រែង)៖ លោក គឹម​​ ប្រុស ប្រធានសាខាកាំកុងត្រួលខេត្ត នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ បានដឹកនាំមន្ត្រីកាំកុងត្រួល​​​ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត រួមជាមួយនិង នគរបាលមូលដ្ឋាន ចុះត្រួតពិនិត្យ​​គ្រឿងកំប៉ុង និងអាហារបរិភោគផ្សេងៗទៀត​ នៅក្នុងផ្សារថាឡាបរិវ៉ាត់ ស្ថិតនៅភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោក គឹម ប្រុស ប្រធានកាំកុងត្រួល បានឲ្យដឹងថា​​ ប្រតិបត្តិការក្នុងការចុះ​ត្រួតពិនិត្យក្នុងពេលនេះ រកឃើញផលិតផលមួយចំនួន ដែលខូចគុណភាព និងឃើញថាតូបអាជីករលក់ដូរ មួយចំនួនមានការយល់ដឹងច្រើន លើការរក្សារអនាម័យ​​ មើលកាលបរិច្ឆេទ​ហួសកាលកំណត់ប្រើប្រាស់។

ដោយឡែក មានតូបអាជីករមួយ ដែលត្រួតពិនិត្យរកឃើញមានការខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មានដូចជា​​៖ ទឹកផ្លែឈើ (v.share)១២ដប, ទឹកដោះគោក្រហម២ប្រអប់​​។

ប្រធានកាំកុងត្រួល បន្តថា របស់បរិភោគដែលខូចគុណភាពរកឃើញនៅពេលនេះ លោកបានដកហូតយកមករក្សាទុកដើម្បីធ្វើជាកំណត់ហេតុ។

លោក គឹម ប្រុស បានបន្ថែមទៀតថា អាជីករលក់ដូរនៅក្នុងផ្សារថាឡាបរិវ៉ាត់នេះ បានយល់ដឹងច្រើនអំពីរការលក់ដូរ របស់របបបរិភោគ ចេះមើលកាលបរិច្ឆេទដែលហួសកំណត់ ចេះរក្សាអនាម័យបានត្រឹមត្រូវ​​ តាមមន្ត្រីជំនាញណែនាំ៕