(ភ្នំពេញ)៖ អតីតចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាសង្កាត់ ចំនួន១៥នាក់ របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រកាសជាសាធារណៈ ដើរចេញពីបក្សរបស់ខ្លួន ហើយមកសុំរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែរូបគាត់បានឃើញ នូវអំពើក្បត់ជាតិរបស់គណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។​ នេះបើតាមលិខិតប្រកាសចុះចូល ដែលអង្គភាព Fresh News ទទួលបាន​នៅ​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

អតីតចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ ទាំង១៥នាក់រួមមាន៖

១៖​ ឈ្មោះ កង វង ចៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ
២៖ ឈ្មោះ វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ
៣៖ ឈ្មោះ ហ៊ត រដ្ឋា ជាប្រធានក្រុមប្រឹក្សា និងជាចៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ 
៤៖ ឈ្មោះ មុំ សាខន ជាសមាជិកក្រុមប្រឹក្សាសង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ
៥៖ ឈ្មោះ ម៉ា បូរ៉ា ជាសមាជិក្រុមប្រឹក្សាសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ 
៦៖ ឈ្មោះ កែវ ចន ជាបេក្ខភាពលេខរៀងទី៦ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ 
៧៖ ឈ្មោះ ហួន ភាព បេក្ខភាពលេខរៀងទី៦ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ 
៨៖ ឈ្មោះ សូត្រ សុំ ជាសមាជិកក្រុមប្រឹក្សា សង្កាត់ឪឡោក ខណ្ឌឈពោធិ៍សែនជ័យ 
៩៖ ឈ្មោះ ហែម សារ៉ាឌី ជាសមាជិកក្រុមប្រឹក្សាសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ 
១០៖ ឈ្មោះ ភួង លន់ ជាសមាជិកក្រុមប្រឹក្សាសង្កាត់ចោមចៅទី៤ ខណ្ឌពោធិ៍សែនជ័យ 
១១៖​ ឈ្មោះ សន ង៉ុយ ជាចៅសង្កាត់រង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ
១២៖  ឈ្មោះ សាន សុខា ជាបេក្ខភាពលេខរៀងទី២ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ
១៣៖ ឈ្មោះ ឡុង ដានី ជាសមាជិកក្រុមប្រឹក្សាសង្កាត់ ក្នុងខណ្ឌពោធិ៍សែនជ័យ 
១៤៖ ឈ្មោះ សេង សុផល ជាសមាជិក្រុមប្រឹក្សា ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ 
១៥៖ ឈ្មោះ គឹម ភី ជាសមាជិក្រុមប្រឹក្សា សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ

អតីតចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ ទាំង១៥នាក់ របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយ ​បានសរសេក្នុងលិខិតលាឈប់ពីគណបក្សថា ដោយមើលឃើញអំពើក្បត់របស់លោក កឹម សុខា និងគណបក្យសង្រ្គោះជាតិ បានឃុបឃិតជាមួយបរទេស ចង់បំផ្លិចបំផ្លាញប្រទេសជាតិ ទើបលោកសម្រេចចិត្តសុំចូលជា សមាជិកគណបក្សប្រជាជន។

តាមលិខិតដែលអង្គភាព Fresh News ទទួល​​បាន អតីតចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ បានបញ្ជាក់យ៉ាងដូច្នេះថា កាលពីមុននឹកស្មានថា ការស៊ូដំណ្ដើមអំណាចតាមរយៈការបោះឆ្នោត និងតាមរបៀបលទ្ធិ ប្រជាធិបតេយ្យពិតប្រាកដ។ ប៉ុន្ដែក្រោយពី​បានឃើញនូវវីដេអូឃ្លឹប និងសកម្មភាពជាក់ស្ដែងពីការធ្វើបដិវត្តន៍ពណ៌ ញុះញង់បំបែកបំបាក់ជាតិខ្មែរ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងជាប្រធានគណបក្សប្រជាជន។​

នៅព្រលប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវជាថ្មីម្តងទៀត ចំពោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ សមាជិកក្រុមប្រឹក្សាខេត្ត ស្រុក ខណ្ឌ នៅទូទាំងប្រទេសរបស់គណបក្សសង្គ្រោះជាតិ ដែលចង់បន្តបម្រើប្រជាពលរដ្ឋ គឺបងប្អូនមានពេលវេលាច្រើនជាង១សប្តាហ៍ទៀត ដើម្បីមានឱកាសរួមជីវភាពនយោបាយ និងអាចបម្រើប្រជាពលរដ្ឋតទៅទៀត។

ការអំពាវនាវជាថ្មីរបស់សម្តេចតេជោជាលើកទី២នេះ ត្រូវបានសម្តេចអះអាងយ៉ាងច្បាស់ថា គឺមិនមែនជាការទិញដូរនោះឡើយ គឺគណបក្សប្រជាជនកម្ពុជា គ្មានប្រាក់ដើម្បីធ្វើការទិញដូរណាមួយនោះទេ គ្រាប់តែជាការផ្តល់ឱកាសដើម្បីឲ្យបងប្អូនដែលចង់បន្ត បម្រើប្រពលរដ្ឋមានពេលវេលាមកធ្វើកិច្ចការ ដើម្បីបម្រើប្រជាជន និងប្រទេសជាតិប៉ុណ្ណោះ៕