(កំពត)៖ អតីតអនុប្រធានប្រតិបត្តិស្រុក និងជាសមាជិកក្រុមប្រឹក្សាស្រុកជុំគិរី និងមេឃុំច្រេស សរុប២នាក់ទៀត របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយ បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែរូបពួកគាត់ បានឃើញនូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតប្រកាសចុះចូល ដែលអង្គភាព Fresh News ទទួលបាន នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង២រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

អតីតអនុប្រធានប្រតិបត្តិស្រុក និងជាសមាជិកក្រុមប្រឹក្សាស្រុក និងមេឃុំច្រេស នៃស្រុកជុំគិរីទាំង២នាក់ រួមមាន៖

ទី១៖ លោក ស៊ិន វណ្ណា អាយុ៥២ឆ្នាំ អតីតអនុប្រធានប្រតិបត្តិស្រុក និងជាសមាជិកក្រុមប្រឹក្សាស្រុកជុំគិរី និងទី២៖ លោក កែប វ៉ន អាយុ៥៤ឆ្នាំ អតីត មេឃុំច្រេស ស្រុកជុំគិរី។

ខាងក្រោមនេះ គឺជាលិខិតសុំចុះចូល របស់អតីតអនុប្រធានប្រតិបត្តិស្រុក និងជាសមាជិកក្រុមប្រឹក្សាស្រុកជុំគិរី និងលោកមេឃុំច្រេស របស់គណបក្សសង្រ្គោះជាតិ៖