(ភ្នំពេញ)៖ ក្រោមពិធីចុះហត្ថលេខា លើអនុស្សៈនៃការយោគយល់គ្នា នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ រវាងក្រសួងសុខាភិបាល ដែលដឹកនាំដោយ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង និងភាគីមិត្ដចិន លើគម្រោង លុបបំបាត់ភាពពិការភ្នែក ដោយសារជំងឺភ្នែកឡើងបាយនៅកម្ពុជា មិត្ដចិននឹងផ្ដល់នូវគ្លីនិកចល័តចំនួនពីរគ្រឿង ដែលរថយន្ដមួយគ្រឿងៗ មានបំពាក់សម្ភារៈ បរិក្ខារពេទ្យសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ ក្នុងការពិនិត្យព្យាបាល និងវះកាត់ ភ្នែកឡើងបាយ ដល់អ្នកជំងឺ។

តាមសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ ថ្ងៃទី១៩វិច្ឆិកានេះ បានឲ្យដឹងថា ពិធីចុះហត្ថលេខានេះ គឺធ្វើឡើង នៅទីក្រុងហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន ដោយដឹកនាំ លោក Leung Chun-Ying ប្រធានក្រុមហ៊ុន Belt and Road Hong Kong Center Company Limited និងលោក Peter Sun ប្រធានមូលនិធិ Asian Foundation for Prevention of Blindness ។

ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល ដូចខាងក្រោមនេះ៖