(ភ្នំពេញ)៖ តារាចម្រៀងល្បីឈ្មោះលំដាប់ថ្នាក់ ពិភពលោក គឺលោក Silento ម្ចាស់បទ Watch Me (Whip/Nae Nae) បានមកដល់ប្រទេសកម្ពុជា យ៉ាងស្ងប់ស្ងាត់បំផុត ហើយក៏ស្រាប់តែបង្ហាញខ្លួន នៅក្នុងកម្មវិធីប្រគំតន្ត្រី មួយរបស់ក្រុមហ៊ុនស្រាបៀរ GANZBERG គឺកម្មវិធី «Miss Global Night 2017» កាលពីយប់ ថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្នុងការប្រគំតន្ត្រីដែលមានតារាចម្រៀងល្បីៗ របស់ផលិតកម្មហង្សមាស ស្រាប់តែដល់ម៉ោងបញ្ចប់មុនបិទកម្មវិធី ក៏លេចមុខ តារាចម្រៀង Silento មករាំនៅលើឆាក ជាមួយតារាចម្រៀងខ្មែរយើង តែម្តង។

ការបង្ហាញខ្លួន ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានធ្វើឲ្យមហាជនយ៉ាងច្រើននាំគ្នាស្រែកហ៊ោ ហើយពេលបញ្ចប់កម្មវិធី លោកក៏បានថតរូបជាមួយតារាចម្រៀង និង មហាជន ដែលបានចូលរួមកម្មវិធី យ៉ាងសប្បាយរីករាយផងដែរ៕