(ភ្នំពេញ)៖ រាជបណ្ឌិតសភាកម្ពុជា បានសិក្ខាសាលាមួយ ស្តីពីសុខដុម្មនីយកម្មសាសនា ក្នុងនយោបាយឈ្នះឈ្នះ ដើម្បីសន្តិភាព រៀបចំឡើងដោយក្រសួងការពាជាតិ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

កម្មវិធីនេះមានការចូលរួមពីវាគ្មិនបណ្ឌិត នឹម សុវត្ថិ អគ្គនាយក​ នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងបណ្ឌិត សេង សុមុនី អនុរដ្ឋលេខាធិការក្រសួងធម្មការ​​ និងសាសនា ដែលមានការនិមន្ត និងអញ្ជើញ ចូលរួមពី ថ្នាក់ដឹកនាំសង្ឃទាំងពីរគណ: ថ្នាក់ដឹកនាំ សាសនាឥស្លាម ថ្នាក់ដឹកនាំសាសនាគ្រឹស្ត ថ្នាក់ដឹកនាំ សាសនានានា និងមន្ត្រីយោធា មន្ត្រីរាជបណ្ឌិតសភា រួមទាំងអ្នកពាក់ពន្ធ័ សរុបប្រមាណជិត៣០០អង្គ/នាក់។

ក្នុងកម្មវិធីនេះ លោក សេង សុមុនី បានធ្វើបទបង្ហាញពីសុខដុមរមនា ក្នុងវិស័យសាសនានៅកម្ពុជា ក្រោយការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងជាម្ចាស់សន្តិភាពក្នុងយុគសម័យនេះ។

លោក នឹម សុវត្ថិ បានធ្វើបទបង្ហាញពី យុទ្ធសាស្ត្រឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននាំមកនូវសុខ សន្តិភាពទូទាំងប្រទេស។

ក្នុងឱកាសនោះដែរ អង្គសិក្ខាសាលា ក៏បានផ្តោលទៅលើគោលការណ៍ ជាយុទ្ធសាស្ត្រ ឈ្នះឈ្នះ ធ្វើឲ្យកើតនូវសុខដុម្មនីកម្ម សាសនានៅកម្ពុជា ហើយរៀបចំជានិមិត្តរូបនៅក្នុងការកសាងវិមានឈ្នះ ឈ្នះ និងលើកយោបល់សុំកំណត់យកថ្ងៃណាមួយ ជាទិវា នយោបាយឈ្នះឈ្នះ ចូលក្នុងប្រតិទិនជាតិ ដើម្បីជាការរំលឹកនូវគុណូបការ: នៃនយោបាយឈ្នះ ឈ្នះ និង សម្តេចតេជោ ដែលបាននាំសុខសន្តិភាពជូនជាតិមាតុភូមិ៕