(ភ្នំពេញ)៖ ស្រាបៀរ Heineken បានរៀបចំកម្មវិធី Meet & Greet Your Celebrity នៅភោជនីយដ្ឋាន ភូមិគ្រឹះអង្គរ ដែលមានទីតាំងស្ថិតផ្លូវលេខ ៩៧ សង្កាត់ផ្សារដើមថ្កូវ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ចាប់ពីម៉ោង៧យប់តទៅ ជាមួយវត្តមានតារាចម្រៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា គឺ លោក ឆាយ វីរៈយុទ្ធ។

នារាត្រីនោះ លោកអ្នកអាចចូលរួមសំណេះសំណាល់ដោយផ្ទាល់ជាមួយ លោក ឆាយ វីរៈយុទ្ធ ក៏ដូចជា ជាវស្រាបៀរ Heineken ១២កំប៉ុង នឹងទទួលបានសំបុត្រកុន VIP ពីរសន្លឹកសម្រាប់រោងភាពយន្ត Prime Cineplex។

សូមបញ្ជាក់ផងដែរថា ស្រាបៀរ Heineken គឺជាស្រាបៀរល្បីល្បាញទូទាំងពិភពលោក និងមានលក់នៅក្នុង 192 ប្រទេស។

ហាង ភូមិគ្រឹះអង្គរ ផ្តល់សេវាបម្រើម្ហូបអាហារច្រើនមុខ មានរសជាតិឆ្ងាញ់ពិសេស ជាមួយសេវាកម្មរហ័សទាន់ចិត្ត ការទទួលយ៉ាងរួសរាយរាក់ទាក់ពីបុគ្គលិកហាងគុណភាពខ្ពស់ និងតម្លៃសមរម្យហើយនិងមានទទួលរៀបចំកម្មវិធីខួបកំណើត និងកម្មវិធីជប់លៀងផ្សេងៗ។
ចំពោះព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការ៖
https://www.facebook.com/heineken
Heineken – open your world