(ភ្នំពេញ)៖ យោងតាមរបាយកាណ៍បូកសរុបការងារអត្តសញ្ញាណកម្ម ឆ្នាំ២០១៤-២០១៧ បានឲ្យដឹងថា រយៈពេល៣ឆ្នាំ (ឆ្នាំ២០១៤ ដល់ ២០១៧) អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានបោះពុម្ពអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ចំនួន៩,៧៥១,៩៣៤សន្លឹកត្រូវបោះពុម្ព ដើម្បីផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់។

របាយការណ៍ដែលចែកជូនអ្នកយកព័ត៌មានក្នុងសន្និបាទត្រួតពិនិត្យលទ្ធផលការងារ អគ្គសញ្ញាណកម្ម រយៈពេល៣ឆ្នាំ (២០១៤-២០១៧) និងលើកទឹកដៅការងារបន្ត របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៦ ខែមាឃ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ទទ្ទឹមនឹងការបោះពុម្ពអត្តសញ្ញាណប័ណ្ណជិត១០លានសន្លឹកនោះ មានអត្តសញ្ញាណប័ណ្ណចំនួន៥៥,៣៨៣សន្លឹក ត្រូបានបោះពុម្ពផ្សាយឡើងវិញ ដោយមានបញ្ហាខុចគុណភាព បាត់ កែតម្រូវទិន្នន័យ និងខុសបច្ចេកទេស។

ជាមួយគ្នានេះ របាយការដដែលបានឲ្យដឹងថា ការអនុវត្តតាមច្បាប់ស្តីពីកាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្រសួងមហាផ្ទៃបានបញ្ជូនទិន្នន័យ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន៦លើក ស្មើ៩,៧១៨,៩៣០នាក់ ជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់ធ្វើជាមូលដ្ឋាន ក្នុងការផ្ទៀងផ្ទាត់រៀបចំទិន្នន័យក្នុងបញ្ជីបោះឆ្នោតថ្មី៕