(ស្វាយរៀង)៖ យុវជនម្នាក់បានរងរបួសធ្ងន់ ដោយសារក្រុមក្មេងស្ទាវមានគ្នាចំនួន៥នាក់ បាននាំគ្នាព្រួតវាយយុវជនម្នាក់ ដោយប្រើកាំបិតបុ័ងតោ កាប់ឲ្យរងរបួសជាដំណំដោយសាររោទិ៍ម៉ូតូដាក់ បន្ទាប់ពីក្រុមក្មេងឈាមរាវចេញពីផឹកស្រាក្លែមងៀតក្របី។

សមត្ថកិច្ចមូលដ្ឋាន បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា ករណីបង្កហិង្សាដោយចេតនាមួយនេះ កើតឡើងនៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ម្សិលមិញ វេលាម៉ោង២០៖៣០នាទីយប់នៅត្រងចំណូចមុខផ្ទះ សាំង សារ៉ន (ហៅនី) ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចដដែលបានបន្តថា ជនរងគ្រោះដែលត្រូវជនសង្ស័យព្រួតគ្នាកាប់ប្រហារនេះមាន ឈ្មោះ ភុក វុទ្ធី អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ត្រូវចំក្បាលមួយកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជួនទៅព្យាបាល នៅមន្ទីពេទ្យខេត្តស្វាយរៀង។

បន្ទាប់ពីធ្វើសកម្មភាពរួមក្រុមក្មេងឈាមរាវ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានចំនួន៤នាក់រួមមានទី១៖ ឈ្មោះ ក្រាញ់ សុភាព អាយុ២៣ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ Good luck,​ទី២ ឈ្មោះ ពៅ សង្ហា អាយុ២០ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ Good luck, ទី៣៖ ឈ្មោះ ខែម ស៊ីនឿន អាយុ២២ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ Good luck, ទី៤៖ ឈ្មោះ ម៉ៅ ចាំ អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ Good luck, និងទី៥៖ ឈ្មោះ ជាតិ អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រកដ រត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការរិយាល័យ ជំនាញខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់៕