(ភ្នំពេញ)៖ លំនៅឋានសាធារណៈ មានតម្លៃសមរម្យ របស់ក្រុមហ៊ុន Worldbridge Land Cambodia តម្លៃចាប់ពីជាង២ម៉ឺនឡើងទៅ នឹងបើកលក់ និងទទួលបា្រក់កក់ចាប់ពី នៅថ្ងៃទី២៧ ខែមករាឆ្នាំ២០១៨ខាងមុខនេះហើយ, សូមបងប្អូនប្រញាប់រួសរាន់ឡើង។

ទន្ទឹមនោះនឹងផងដែរ ក្រុមហ៊ុន នឹងបិទផ្សាយឈ្មោះអតិថិជន ដែលមានលក្ខណៈសម្បត្ដិអាចទទួលបានសិទ្ធិទិញ លំនៅឋានតម្លៃសមរម្យរបស់គម្រោង ដែលមានទីតាំងនៅភូមិកោះគរ ឃុំរកាខ្ពស់ស្រុកស្អាង ខេត្ដកណ្ដាល នៅថ្ងៃបើកលក់ផ្ទះនេះផងដែរ ដូច្នេះសូមអតិថិជន ដែលបានចុះឈ្មោះទិញលំនៅឋាន របស់គម្រោងទំាងអស់ អញ្ជើញមកពិនិត្យមើលឈ្មោះ និងត្រូវកក់ចំណាំលេខរៀងឈ្មោះរបស់ខ្លួនក្នុងបញ្ជី ឲ្យបានមុនថ្ងៃបើកលក់ជាផ្លូវការនៅថ្ងៃទី២៧មករាខាងមុខនេះ ។

គោលនយោបាយ ស្តីពីការលើកទឹកចិត្ត និងការបង្កើត កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសម្យនេះ គឺជាគំនិតផ្តួចផ្តើមដោយផ្ទាល់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដែលគោលនយោបាយនេះ គឺមានគោលដៅសង្គមផង និងសេដ្ឋកិច្ចផង សំដៅធ្វើឱ្យប្រជាជនទូទាំងប្រទេស មានលំនៅឋានសមរម្យ អាចរស់នៅ បានប្រកបដោយសុខមាលភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ពិសេសប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលមធ្យម និងទាប តាមរយៈការផ្គត់ផ្គង់លំនៅឋាន សមរម្យ ដែលមាន តម្លៃស្របនឹងលទ្ធភាពចំណូលរបស់ខ្លួន
ហើយគ្មានលទ្ធភាពក្នុងការទិញលំនៅឋាន ដែលផ្តត់ផ្គង់នៅលើទីផ្សារបច្ចុប្បន្ន។

គម្រោងលំនៅឋានសាធារណៈ មានតម្លៃសមរម្យ សម្រាប់តែគ្រួសារមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីចូលនិវត្តន៍ កម្មករ-កម្មការិនី ជនពិការ និងប្រជាពលរដ្ឋ មានប្រាក់ចំណូលមធ្យម និងទាបតែប៉ុណ្ណោះ មិនអនុញ្ញាតឲ្យអ្នកមានលុយទិញ ហើយដើម្បីលក់ទៅវិញនោះទេ ។ សម្រាប់ចំនួនផ្ទះដែលត្រូវធ្វើការសាងសង់នោះ មានចំនួន ២,២៩៧ល្វែង ចែកជាពីរប្រភេទ៖
*ផ្ទះប្រភេទទី១ ចំនួន២០២៥ខ្នង៖ ទំហំដី ៤ម៉ែត្រ គុណ១០.៥ម៉ែត្រ ទំហំផ្ទះ ៤ម៉ែត្រ គុណ៧ម៉ែត្រ កម្ពស់២ជាន់ មានបន្ទប់គេងពីរ បន្ទប់ទឹក១

* ផ្ទះប្រភេទទី២ចំនួន២៧២ខ្នង៖ ទំហំដី ៦ម៉ែត្រ គុណ១០.៥ម៉ែត្រ ទំហំផ្ទះ៦ម៉ែត្រគុណ៧ម៉ែត្រ កម្ពស់២ជាន់ មានបន្ទប់គេង៣ និងបន្ទប់ទឹក៣

* លំហរមុខផ្ទះ ១.៥ម៉ែត្រ និងលំហរក្រោយផ្ទះ ២ម៉ែត្រ

ព័ត៌មានការិយាល័យសម្រាប់ទិញ និងកក់ តាមរយៈទូរស័ព្ទលេខចាប់ពីថ្ងៃចន្ទ-អាទិត្យ៖ ០៧០ ៩០៥ ៣៣៣/០៧០​ ៩០៦ ៣៣៣ និង០៧០ ៩០៧ ៣៣៣៕