(ភ្នំពេញ)៖ ក្រុមហ៊ុន Carls Jr កម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ បានប្រកាសបើកសម្ពោធភោជនីយដ្ឋានទី២ របស់ខ្លួន នៅជិតTK Avenue នៅផ្លូវ៣១៥ ខណ្ឌទួលគោករាជធានីភ្នំពេញពិសេស រីករាយជាមួយនឹងការផ្តល់ជូនពិសេស អតិថិជន៥០នាក់ដំបូង នឹងទទួលបានឈុតប៊ឺហ្គឺ Famous Star Combo ដោយឥតគិតថ្លៃ និងថែមភេសជ្ជៈដោយឥតគិតថ្លៃ សម្រាប់៥០នាក់បន្ទាប់។

ហាងបឺហ្គឺដំបូងគេបង្អស់នៅកម្ពុជា ដែលផ្តល់ជូននូវសេវាកម្ម Drive-thru ដែលមិនធ្លាប់មានពីមុន នៅរាជធានីភ្នំពេញ ត្រូវបានបើកនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ជាពេលដែលម៉ាកបឺហ្គឺដ៏ល្បីរបស់អាមេរិក Carl’s Jr ឈានជើងចូលកម្ពុជា។

លោក Edward Tan បានបន្តថា «យើងមានសេចក្តីរំភើបរីករាយក្រៃលែង ក្នុងការបើកសម្ពោធសាខាថ្មី Carl’s Jr សាខាទួលគោកជាផ្លូវការ នៅថ្ងៃនេះ លោកអ្នកអាចមកកាន់សាខាទី២ឥលូវនេះ នឹងទទួលបានការផ្ដល់ជូនពិសេសភ្លាមៗ»

លោកថ្លែងទៀតថា «ការបើកសម្ពោធសាខាថ្មី Carl’s Jr នេះបញ្ចាក់ឲ្យឃើញពីការរីកចម្រើន និងជាចំណុចដ៏សំខាន់មួយសម្រាប់ភោជនីយដ្ឋានរបស់យើងក្នុងការពង្រីកខ្លួន។ សាខាទី៣របស់យើង នឹងលេចរូបរាងនៅទួលទំពូង ហើយសាខាជាច្រើនទៀតនឹងបើកជាបន្តបន្ទាប់។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនរបស់យើងដែលបានគាំទ្រ Carl's Jr យ៉ាងពេញទំហឹងក្នុងរយៈពេលកន្លងមក ហើយយើងនឹងបន្តបម្រើអតិថិជនរបស់យើងនៅ អាហារល្អបំផុតនៅ Carl's Jr»

លោកបញ្ជាក់ទៀតថា «ភោជនីយដ្ឋាន Carl’s Jr កម្ពុជា មានការផ្តល់ជូនយ៉ាងពិសេសដូចជាបឺហ្គឺសាច់គោ បឺហ្គឺសាច់មាន់ សាច់មាន់ដ៏ឈ្ងុយឆ្ងាញ់ ការ៉េមមានឱជារស និងសាឡាដស្រស់ៗ និងបឺហ្គឺសាច់គោយ៉ាងពិសេសនោះគឺ Jr បឺហ្គឺ ។លោកអ្នកអាចភ្លក់រសជាតិបឺហ្គឺឆ្ងាញ់ពិតៗនៅ Carl’s Jr រសជាតិឆ្ងាញ់ និងស្រស់ជារូបមន្តដែលធ្វើឲ្យម៉ាក Carl’s Jr មានឈ្មោះល្បី និងមានការរីកច្រើនយ៉ាងឆាប់រហ័ស។ នៅ Carl’s Jr កម្ពុជាយើងមានមោទនភាពក្រៃលែងក្នុងការប្រតិបត្តិដ៏អស្ចារ្យ ហើយឧត្តមភាពដ៏យូរអង្វែងនេះ ត្រូវបានបង្ហាញយ៉ាងច្បាស់ នៅអ្វីគ្រប់យ៉ាងដែលយើងកំពុងបម្រើការ»

Carl’s Jr ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយពីសំណាក់អតិថិជនជាតិ និងអន្តរជាតិ ដែលពួកគាត់កំពុងស្វែងរកនៅរសជាតិបឺហ្គឺដែលមាន ឱជារសឈ្ងុយឆ្ងាញ់ មិនតែប៉ុននោះ អតិថិជន អាចមានជម្រើសថី្មៗជាច្រើនក្នុងការជ្រើសរើស។ ជាមួយនឹងការបើកទីតាំងខណ្ឌ ទួលគោក Carl's Jr កម្ពុជានឹងមានភោជនីយដ្ឋានចំនួន៣បន្ថែមទៀត នៅតាមបណ្តោយមហាវិថីនានាក្នុងរាជធានីភ្នំពេញនៅឆ្នាំនេះ។

ក្រុមហ៊ុន CKE Restaurants Holdings, Inc. (CKE) ជាក្រុមហ៊ុនឯកជន ដែលមានទីស្នាក់ការកណ្តាល នៅក្នុងទីក្រុង កាពីនធើរៀរ នារដ្ឋកាលីហ្វ័រនីញ៉ា។ ភោជនីយដ្ឋាន Carl’s Jr. LLC ឥឡូវនេះមានហាងលក់ដូរតាមសិទ្ធិផ្តាច់មុខ ឬដំណើរការដោយក្រុមហ៊ុននៅក្នុងរដ្ឋចំនួន៤៤ និងប្រទេសចំនួន៤០ ដែលក្នុងនោះមាននៅប្រទេសកម្ពុជាផងដែរ។ ម៉ាកយីហោររបស់ Carl’s Jr បន្តផ្តល់នូវកំណើនគួរឲ្យកត់សម្គាល់ ដែលរីកចំរើននៅប្រទេសអាមេរិក និងនៅបណ្តាប្រទេសផ្សេងៗ។ សម្រាប់ព័ត៌មានបន្ថែមអំពី Carl’s Jr សូមចូលមើលនៅគេហទំព័រ http://www.carlsjr.com
សម្រាប់ព័ត៌មានបន្ថែមអំពី Carl’s Jr កម្ពុជា សូមចូលមកកាន់ https://www.facebook.com/CarlsJr.Cambodia/