(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យបុរសម្នាក់ ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ ស្ថិតនៅលើផ្លូវមុនីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌមានជ័យ រាងធានីភ្នំពេញ។

តាមភ្នាក់ងារព័ត៌មាន Fresh News នៅកន្លែងកើតហេតុ បានថ្លែងថា មុនពេលកើតហេតុជនរងគ្រោះបានជោះម៉ូតូគេចពីម៉ូតូកងបី រួមបានទាក់ចង្កូតជាមួយរថយន្តក្រុង បណ្តាលឲ្យដួលចូលរថយន្ត របស់សាលារាជធានីភ្នំពេញ កិនស្លាប់ភ្លាមៗតែម្តង។

ជនងរគ្រោះមានឈ្មោះ ណូត ធារ៉ា មានមុខរបជាជាងភ្លើង មានស្រុកកំណើត នៅឯស្រុកបន្ទាយមាស ខេត្តកំពត៕