(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, លោក អាន គុន្ធធារ៉ា, អ្នកនាង កេត សត្យា, លោក វង់ វុធ និងលោក ជូរ លឹមហួត៖

* ព័ត៌មានជាតិ (Cambodia News)

១៖ ប្រមុខការពារជាតិកម្ពុជា ព្រមានកម្ទេចចលនាសង្គ្រោះជាតិ ប្រសិនបើកើតមាននៅកម្ពុជា

២៖ សម្ដេចពិជ័យសេនា ទៀ បាញ់៖ ទង្វើអ្វីក៏ដោយឲ្យតែខុសច្បាប់ ​ត្រូវតែបង្ក្រាបទាំងអស់ កុំចាំបញ្ជារបស់មេបញ្ជាការ

៣៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រកាសថា «ចលនាសង្គ្រោះជាតិ» របស់លោក សម រង្ស៊ី គឺជាអំពើភេរវកម្ម

៤៖ ចៅស្រីសម្តេចតេជោ ហ៊ុន សែន ប្រឡងគណិតវិទ្យាជាប់លេខ១នៅអាស៊ី

៥៖ សម្តេច ស ខេង៖ ការបោះឆ្នោតនៅកម្ពុជានឹងប្រព្រឹត្តដោយរលូន ទោះបីមានអ្នកគ្រោងធ្វើ សកម្មភាពបង្ករឿងក៏ដោយ

៦៖ ព្រឹទ្ធសភា គាំទ្រទាំងស្រុងឥតកែប្រែលើ សេចក្តីព្រាងច្បាប់អនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេវាកម្ម អាស៊ាន-ឥណ្ឌា

៧៖ ប្រមុខ គ.ជ.ប៖ គោលបំណងធំរបស់ គ.ជ.ប គឺធ្វើឲ្យបញ្ជីបោះឆ្នោតត្រឹមត្រូវ និងរាប់សន្លឹកឆ្នោតដោយយុត្តិធម៌ មានតម្លាភាព

៨៖ មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស៖ ឆ្នាំ២០១៧ អាវុធហត្ថបង្ក្រាបបទល្មើសបានជិត៣ពាន់លើក និងជនសង្ស័យជាង៤ពាន់នាក់ ត្រូវបានឃាត់ខ្លួន

៩៖ កម្ពុជាទទួលបានចំណូល៣០០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ

* ព័ត៌មានអន្តរជាតិ (World News)

១៖ ព័ត៌មាន​លម្អិត​នៃ «ការកាត់​ទោសមន្ត្រី​ពុករលួយ និងក្រុមបក្ខពួកទ្រង់ទ្រាយធំ» ដោយ​តុលាការ​វៀតណាម!

២៖ ប្រធានាធិបតីតួកគីអះអាងថា «គ្មានផ្លូវបកក្រោយវិញទេ» ចំពោះប្រតិបត្តិការ​ទន្ទ្រានចូល​តំបន់ Afrin ទឹកដី​ស៊ីរី!

៣៖ ភាពជាប់គាំងត្រូវបញ្ចប់ «លោក ដូណាល់ ត្រាំ ទើបចុះ​ហត្ថលេខា លើកញ្ចប់ថវិកា​​បណ្តោះអាសន្ន» អាចផ្គត់ផ្គង់រដ្ឋាភិបាល​ដល់​ថ្ងៃទី០៨ ខែកុម្ភៈ!

៤៖ ប្រមុខការពារជាតិអាមេរិក «បំពេញទស្សនកិច្ច​ដំបូងនៅ ​ឥណ្ឌូណេស៊ី និងវៀតណាម» ដែលខ្លួន​ចាត់ទុកជា តំបន់​យុទ្ធសាស្ត្រ​​​យោធា ដ៏សំខាន់!

៥៖ មហាយក្សចិន «សម្តែងក្តីរីករាយ និងកំពុងចាក់គ្រឹះមិត្តភាព» ជាមួយបណ្តា​ប្រទេសក្បែរខាងសហរដ្ឋ​អាមេរិក!

៦៖ កូរ៉េខាងជើង «កំណត់ថ្ងៃទី០៨ ខែកុម្ភៈ ដើម្បីប្រារព្ធទិវារំលឹកខួបយោធា» មុនថ្ងៃបើកសម្ពោធ ព្រឹត្តិការណ៍កីឡាអូឡាំពិកកូរ៉េខាងត្បូង មួយថ្ងៃ

៧៖ ប្រទេសរុស្ស៊ី «អំពាវនាវឲ្យប្រទេសអាស៊ីអាគ្នេយ៍ និងមជ្ឈិបូព៌ា ជួយទិញប្រព័ន្ធមីស៊ីល S-400» ដែលមួយគ្រឿងថ្លៃជាង ៤០០លានដុល្លារ!៕