(ភ្នំពេញ)៖ ក្រុមការងាររបស់ក្រុមហ៊ុន GANZBERG បានផ្តល់ជូនមួកសុវត្ថិភាពឲ្យបងស្រីពិការភ្នែកទាំងគូ មុនគេដោយមិនចាំបាច់តម្រង់ជួរ ក្នុងយុទ្ធនាការចែកមួកសុវត្ថិភាព ចំនួន ១០,០០០មួកដោយឥតគិតថ្លៃ ។

យុទ្ធនាការក្រុមហ៊ុនស្រាបៀរ GANZBERG នៅក្នុងថ្ងៃទី១ទី២៣ ខែមករា ឆ្នាំ២០១៨នេះ បានប្រព្រឹត្តិទៅយ៉ាងរលូន ក្រោមការសម្របសម្រួលពីអភិបាលនៃគណៈអភិបាលខណ្ឌទាំង២ គឺខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។ ដោយពេលព្រឹក ក្រុមហ៊ុនបានធ្វើការចែកមួក នៅក្នុងខណ្ឌពោធិ៍សែនជ័យ ហើយរសៀល ក៏បានបន្តយុទ្ធការចែកមួកសុវត្ថិភាពនៅក្នុងខណ្ឌមានជ័យជាបន្ត ក្រោយទឹកមុខសប្បាយរីករាយ ពីសំណាក់ប្រជាពលរដ្ឋយ៉ាង ច្រើនកុះករតែម្តង។

គួរបញ្ជាក់ផងដែរថា យុទ្ធនាការចែកមួកសុវត្ថិភាព ដោយឥតគិតថ្លៃរបស់ក្រុមហ៊ុនស្រាបៀរ GANZBERG មិនទាន់បញ្ចប់នៅឡើយទេ ពោល គឺនៅសល់៣ថ្ងៃទៀត ដោយព្រឹកថ្ងៃស្អែកនេះនឹងធ្វើការចែកមួក នៅក្នុងទឹកដីខណ្ឌព្រែកភ្នៅ ចាប់ពីម៉ោង៨ព្រឹកតទៅ៕