(ត្បូងឃ្មុំ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ។

នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ អភិបាលខេត្ត ស្នងការខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធរបស់ខេត្តជាច្រើនរូបផ្សេងទៀត។

យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា សម្រាប់ប្រជាពលរដ្ឋនៅទូទាំងខេត្ត ដែលត្រូវធ្វើអត្តសញ្ញាណប័ណ្ណមានចំនួន ៥៨២,៦៤៧នាក់ ហើយបានធ្វើរួចមានចំនួន៥៤២,៩២៨នាក់ និងនៅសល់មានចំនួន៣៩,៧១៩នាក់។ ដោយឡែក អត្តសញ្ញាណប័ណ្ណដែលត្រូវបានចែកជូនប្រជាពលរដ្ឋមានចំនួន៥២៣,១៦៦នាក់៕