(ភ្នំពេញ)៖ ខណៈពេលនេះវេលាម៉ោងប្រមាណជាង៨យប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អគ្គិភ័យកំពុងឆាប់ឆេះទីតាំងក្រុមហ៊ុន First Cambodia ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។

បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ខណៈពេលនេះដែរកម្លាំងសមត្ថកិច្ចកំពុងចេញជួយអន្ដរាគមន៍ ដើម្បីធ្វើការបាញ់ពន្លត់។ ប៉ុន្ដែទោះជាយ៉ាងណា សម្រាប់មូលហេតុមិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ។

សម្រាប់ព័ត៌មានលម្អិត Fresh News នឹងជម្រាបជូននាពេលបន្ដិចទៀតនេះ៕