(ភ្នំពេញ)៖ កីឡាការិនីកម្ពុជាពីររូប​ទទួល​បាន​មេដាយ​មាស និង​មេដាយ​ប្រាក់​ ក្នុងព្រឹត្តិការណ៍​ប្រកួត​កីឡា​ប្រណាំង​ទោចក្រយាន​ជើង​ឯកអាស៊ី នៅ​ប្រទេស​មីយ៉ាន់ម៉ា លើ​វិញ្ញាសា «Individual Time Trail Women Master»។ ការប្រកួតនេះ មានកីឡាការិនីមកពីប្រទេសចំនួន២៤ ចូលរួលប្រកួតប្រជែង។

កីឡាការិនីដែលទទួលបានមេដាយនេះរួមមាន៖ កីឡា​ការិនី ហេង ស៊ីវឡាង ទទួល​បាន​មេដាយ​មាស និង​កីឡា​ការិនី ហេង ស៊ីវហ្គិច ទទួល​បាន​មេដាយ​ប្រាក់។

ក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកជោគជ័យនេះ ​ជា​មោទនភាព​​មួយ​ទៀត​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយបាន​បង្ហាញ​អំពី​ការ​រីកចម្រើន​លើ​វិស័យ​កីឡា​ ក្រោម​ការ​ដឹកនាំ​របស់​បណ្ឌិត​សភាចារ្យ​​ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា៕