(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានសម្រេចដកហូតដី ២,០៨៨ហិកតានៅជើងភ្នំឱរ៉ាល់ ពោលស្ថិតនៅភូមិដូង ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ មកទុកជាសម្បត្តិរដ្ឋវិញ បន្ទាប់ពីដីទាំងនេះបានរកឃើញថា ត្រូវបានគេលួចកាប់ទន្ទ្រានយកយ៉ាងអាណាធិបតេយ្យនាពេលកន្លងមក។

ការសម្រេចនេះ បានធ្វើឡើងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ម្សិលមិញនេះ។ លោក វ៉ី សំណាង បានអះអាងថា ដីទាំងអស់នេះស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។ បើទោះបីជាយ៉ាងណា លោកអភិបាលខេត្ត បានទុកពេល៣០ថ្ងៃឲ្យតវ៉ាចំពោះចំណាត់ការរបស់លោកផងដែរ៕