(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានបង្ហាញថា ក្នុងឆ្នាំ២០១៧កន្លងទៅមានទណ្ឌិតចំនួន១៥៧នាក់ត្រូវបាន ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលើកលែងទោស និងបន្ធូរបន្ថយទោស។

របាយការណ៍បានឲ្យដឹងថា ក្រសួងមហាផ្ទៃ បានទទួលព្រះរាជក្រឹត្យ និងរៀបចំអនុវត្តព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសរុបចំនួន១៥៧នាក់ (ស្រី២០នាក់) ដោយក្នុងព្រះរាជពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរចំនួន៧២នាក់ (ស្រី១១នាក់) ពិធីបុណ្យពិសាខបូជា ៣៥នាក់ (ស្រី៤នាក់) និងពិធីបុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក៥០នាក់ ស្រី៥នាក់។

របាយការណ៍របស់នាយកដ្ឋានពន្ធនាគារ បានបញ្ជាក់ថា អ្នកទាំង១៥៧នាក់ ត្រូវបានលើកលែង និងបន្ធូរបន្ថយទោសដូចជា៖

* បន្ធូរបន្ថយទោសរយៈពេល៦ខែ ចំនួន៨៣នាក់ ស្រី១០នាក់
* បន្ធូរបន្ថយទោសរយៈពេល៩ខែ ចំនួន៤២នាក់ ស្រី៥នាក់
* បន្ធូរបន្ថយទោសរយៈពេល១២ខែ ចំនួន៦នាក់ ស្រី១នាក់
* ទួលអនុវត្តព្រះរាជក្រឹត្យលើកលែងទោសទណ្ឌិត ហុង សុខហួរ៕