(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ​ ជាមួយភាគីពាក់ព័ន្ធ និងប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភាពនីតិកាលទី៤ នៅម៉ោង៣៖០០នាទីរសៀល ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីសរុបព្រឹត្តិការណ៍ទូទៅ នៃថ្ងៃបោះឆ្នោតជ្រើសតាំង​ សមាជិក​ព្រឹទ្ធសភានីតិកាលទី៤ ដែលចាប់ផ្ដើមឡើង​វេលាម៉ោង៣៖០០នាទីរសៀល នៅសាលសន្និសីទសារព័ត៌មាន គ.ជ.ប ដោយមានការចូលរួម ​ពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ, ក្រសួងពាក់ព័ន្ធនានា, តំណាងគណបក្សនយោបាយ, តំណាង​អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្ដរជាតិ, តំណាង​ស្ថានទូតជប៉ុន, ជំនាញការ JICA និងជំនាញការកូរ៉េ ប្រចាំនៅ គ.ជ.ប និងអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ៕