(កំពង់ធំ)៖ ក្រុមហ៊ុនស្យាមគូបូតា ខបភឺរ៉េសិន និងក្រុមហ៊ុនគូបូតាកម្ពុជា បាននាំមកនូវកម្មវិធីថ្មី!ប្លែក គឺការប្រគុំតន្ត្រី ZT (ហ្សែតធី) ដើម្បីសម្ពោធម៉ាស៊ីនម៉ាស៊ូតគូបូតា ZT កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ នៅកីឡាដ្ឋានស្តាតចាស់ទីរួមខេត្តកំពង់ធំ ដែលមានតារាចម្រៀងល្បីៗ ជាច្រើនរួមមានមកពីផលិតកម្មថោន ដូចជាលោក ខេម, កញ្ញា រ៉ាប៊ី, លោក សុគន្ធ ថេរ៉ាយុ, លោក គូម៉ា ហើយមានការចូលរួមគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែល។

ក្នុងគោលចំណងបង្កើត ភាពសប្បាយរីករាយ ឡើងដើម្បីការថ្លែងអំណរអរគុណ ក៏ដូចជាការផ្តល់រង្វាន់ដល់អតិថិជន បន្ថែមពីលើផលិតផលដែលមានគុណភាពខ្ពស់ និងសេវាកម្មទាន់ចិត្តនៅទូទាំងប្រទេស ដោយជួបជាមួយកម្មវិធីសប្បាយៗ និងឈ្នះរង្វាន់ជាច្រើនផងដែល។

ក្រុមហ៊ុន គូបូតា មានមោទនភាពបង្ហាញជូនម៉ាស៊ីនម៉ាស៊ូតគូបូតាថ្មី ZT Series ដែលមានកំលាំងចាប់ពី10ដល់15.5កំលាំងសេះ រចនារូបរាងថី្ម មានផាសុខភាព និងសុវត្ថិភាពយ៉ាងពេញលេញ។ ជាមួយនិងបចេ្ចកវិទ្យាផ្តាច់មុខ “K-Tech” ម៉ាស៊ីនម៉ាស៊ូតថ្មីនេះមានកំលាំងកាន់តែខ្លាំង កាន់តែធន់ និងកាន់តែសន្សំសំចៃប្រេង មានសមត្ថភាពលើការងារធ្ងន់ៗ អាចធ្វើដំណើរលើចំងាយផ្លូវឆ្ងាយ និង បូមទឹកបានយ៉ាងពេញកំលាំង។ ការវិវត្តន៏ និង បច្ចេកវិទ្យាថ្មីនៃគ្រឿងយន្តកសិកម្ម បានក្លាយជាកត្តាដ៏សំខាន់ដែលនិងជួយប្រជាកសិករទទួលបានប្រសិទ្ធិភាព និងភាពងាយស្រួលក្នុងការធ្វើការងារជាអតិបរមា។ គូបូតាបានធ្វើអោយប្រសើរនូវការរចនារូបរាង ដែលកាន់តែរលើបរលោង និងកាន់តែទំនើបជាមួយនិងកំរបកោង។ ក្រុមហ៊ុនក៏បានដំឡើងអំពូលភ្លើងមុខ ប្រភេទ LED ដែលធ្វើអោយកាន់តែមានសុវត្ថិភាពសំរាប់ការងារពេលយប់។ ជាងនេះទៅទៀត ដើម្បីផ្តល់នូវរចនាបថជីវិតទំនើប និងពង្រឹងភាពងាយស្រួល ក្រុមហ៊ុនក៏បានដំឡើងរន្ធ USB សំរាប់ប្រើប្រាស់ឧបក្ករណ៏អេឡិចត្រូនិច និង កន្លែងត្រួតពិនិត្យម៉ាស៊ូតនៅក្នុងធុងប្រេងដែលអាចអោយអ្នកប្រើប្រាស់ពិនិត្យមើលកំរិតប្រេងដោយមិនចាំបាច់បើកកំរបប្រេងមើល។

ម៉ាស៊ីនម៉ាស៊ូតគូបូតា ZT ស៊េរីថ្មី មាន ២ប្រភេទសម្រាប់លោកអ្នកជ្រើសរើស៖
- ZT ស្តង់ដារ មានថាមពលចាប់ពី១០ រហូតដស់ ១៥សេះកន្លះ
- និង ZT Pro មានថាមពលចាប់ពី១០ រហូតដស់ ១៥សេះកន្លះ ដែលមានរន្ធដោត USB សម្រាប់សាកថ្មទូរស័ព្ទ និងភ្លើងស៊ីញ៉ូឆ្វេងស្តាំ

ជាពិសេសជាងនេះទៅទៀត មានការធានារយៈពេល៣ឆ្នាំសំរាប់សេវាកម្មក្រោយការលក់។ ម៉ាស៊ីនម៉ាស៊ូតគូបូតាថ្មីនេះមានលក់នៅលើទីផ្សារហើយ៕