(ភ្នំពេញ)៖ យ៉ាងហោចណាស់ ក៏មានបងប្អូនប្រជាពលរដ្ឋខ្មែរអូស្ត្រាលីជាង១០០០នាក់ដែរ ដែលបានចូលរួមអបអរសាទរស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅលើទឹកដី នៃប្រទេសអូស្ត្រាលី នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី។ បងប្អូនប្រជាពលរដ្ឋទាំងនេះបានស្កាត់មកពីគ្រប់ទិសទី នៃប្រទេសអូស្ត្រាលី និងនូវែលសេឡង់ដើម្បី បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងនាមមហាគ្រួសារខ្មែរតែមួយ។
ចំនួននៃអ្នកគាំទ្រដ៏ច្រើនលើសលុបលើសពីការរំពឹងទុកនេះបង្ហាញ ពីការគាំទ្រយ៉ាងពេញទំហឹងរបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសចំពោះសម្តេ ចតេជោ ហ៊ុន សែន ដែលជាអ្នកសង្គ្រោះជាតិ និងប្រជាជនពីរបបខ្មែរក្រហមជាស្ថាបនិកនយោបាយឈ្នះ-ឈ្នះរំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម អ្នកនាំយកសន្តិភាពពេញលេញ និងនាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យជូនជាតិនិងប្រជាជន។
ប្រជាពលរដ្ឋខ្មែរអូស្ត្រាលីទាំងអស់ ពិតជាមានចិត្តរំភើប និងរីករាយបំផុតដែល មានឱកាសបានជួបសំណេះសំណាលជាមួយមេដឹកនាំប្រកបដោយគុណធម៌ និងពោរ ពេញដោយសមត្ថភាពរបស់កម្ពុជានេះ។ ប្រកបដោយទឹកមុខញញឹម និងមានជំនឿចិត្តខ្ពស់ ប្រជាពលរដ្ឋទាំងអស់បានចូលរួមប្រកបដោយឆន្ទៈ និងសេចក្តីគោរពស្រឡាញ់ចំពោះសម្តេចតេជោ ហ៊ុន សែន។
សំឡេងនៃអ្នកស្រឡាញ់សន្តិភាព និងការអភិវឌ្ឍយ៉ាងច្រើនបានឮយ៉ាងកងរំពងនៅក្នុងប្រទេសអូស្ត្រាលី ធ្វើឱ្យក្រុមជនក្បត់ជាតិដឹកនាំដោយ ហុង លីម និងមានចលនាសង្គ្រោះជាតិ និងសពបក្សសង្គ្រោះជាតិនៅពីក្រោយដែលមាន មនុស្សចូលរួមមិនដល់ ១០០នាក់ផង ក្តៅក្រហល់ក្រហាយ ប្រឌិតព័ត៌មានលើចំនួនអ្នកចូលរួម។ ប៉ុន្តែទោះជាពួកក្រុមជនក្បត់ជាតិ និងបំផ្លាញជាតិព្យាយាមបំភ្លៃ បំផ្លើស បំភ័ន្ត និងបំប៉ោងសភាពការណ៍ពិតយ៉ាងណាក៏ដោយ ក៏មិនអាចបំភ្លៃការពិតបានឡើយ។ ការមានការចូលរួមដ៏តិចតួចបំផុតនៃក្រុមប្រឆាំង នៅក្នុងបាតុកម្មបំផ្លាញកិត្តិយសខ្មែររបស់ ហុង លីម ជនមិនត្រូវបានស្វាគមន៍នៅកម្ពុជាដោយមានការគាំទ្រពីក្រោយរបស់ទណ្ឌិត សម រង្ស៊ី និង មូរ សុខហួរ អ្នកនយោបាយអស់សិទ្ធិ ដោយសារតែបងប្អូនប្រជាពលរដ្ឋឈប់ចាញ់ឧបាយកល និងការបោកប្រាស់របស់ក្រុមក្បត់ជាតិនេះទៀតហើយ និងមិនចូលរួមបាតុកម្មជាមួយអ្នកក្បត់ជាតិ និងបំផ្លាញផលប្រយោជន៍ប្រជាជនឡើយ។
នេះជាពិតជាការបរាជ័យដ៏ធ្ងន់ធ្ងរ និងដ៏អាម៉ាស់បំផុតរបស់ក្រុមក្បត់ជាតិ និងក្រុមបំផ្លាញផលប្រយោជន៍ជាតិ ដែលមិនអាចកៀងគរប្រជាពលរដ្ឋមកធ្វើបាតុកម្មបានចំនួនច្រើន តាមគម្រោងផែនការរបស់ខ្លួន ទោះបីជា ហុង លីម និងក្រុមចលនាឧទ្ទាមខុសច្បាប់សង្គ្រោះជាតិរបស់ សម រង្ស៊ី ខិតខំព្យាយាមប្រើប្រាស់ប្រពន្ធរបស់សពបណ្ឌិត កែម ឡី មកអូសទាញអ្នកចូលរួមក៏ដោយ និងយកជនសង្ស័យរត់ពីសំណាញ់ច្បាប់ ជុន ច័ន្ទបុត្រដើម្បីបំពងសំឡេងព័ត៌មានក្លែងក្លាយ។ ពលរដ្ឋខ្មែរភាគច្រើនដែលការអប់រំខ្ពស់បានយល់ដឹងច្បាស់អំពីការពិតនៅកម្ពុជា។
កម្ពុជាពិតគឺពោរពេញដោយសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើននៅលើគ្រប់វិស័យទាំងអស់ពោលគឺខុសពីកម្ពុជានៅ បបូរមាត់របស់ក្រុមប្រឆាំង និងកាន់តែខុសឆ្ងាយពីព័ត៌មាននៅលើទំព័រកាសែតរបស់អ្នកកាសែតបរទេសនិយម ក្រុមប្រឆាំងមួយចំនួន។
ការចូលរួមដ៏តិចតួចនៃក្រុមបាតុករ ដើរតាមនយោបាយបំផ្លាញជាតិខ្លួនឯងរបស់ សម រង្ស៊ី ហុង លីម និងមូរ សុខហួរ បង្ហាញ ថាមូលដ្ឋានកម្លាំងគាំទ្រ នៅបរទេសរបស់ក្រុមអ្នក នយោបាយក្បត់ជាតិ បានបាត់បង់ស្ទើរតែទាំងស្រុងដោយសារតែពលរដ្ឋទាំងនោះ បានដឹងរឿងពិតនៃការក្បត់ជាតិ ឱនក្បាលឱ្យបរទេស និងបម្រើផលប្រយោជន៍បរទេសរបស់ក្រុមអ្ននយោបាយប្រឆាំង ហើយដើរអង្វរបរទេសដាក់សម្ពាធនយោបាយ និងដាក់ទណ្ឌកម្មសេដ្ឋកិច្ច កាត់ជំនួយឈប់វិនយោគនៅកម្ពុជា និងឈប់ទិញទំនិញពីកម្ពុជា។ បងប្អូនក៏មិនចាញ់បោក ហុង លីម និង សម រង្ស៊ី ទៅដើរស្រែកឡូឡាតាមផ្លូវនោះឡើយ ព្រោះបងប្អូនជាអ្នកចេះដឹង និង មានសីលធម៌ខ្ពស់ ហើយទោះបីជាបងប្អូនជួបជុំដើម្បីបង្ហាញការគាំទ្រក៏ស្ថិតនៅក្នុងរបៀ បរបប និងមានការរៀបចំត្រឹមត្រូវ និងថ្លៃថ្នូរបំផុត។ នេះគឺជាប្រជាជនដែលស៊ីវិល័យ!!
នៅពេលនេះ សំឡេងនៃអ្នកស្រឡាញ់សន្តិភាព និងការអភិវឌ្ឍន៍បានឮកងរំពងយ៉ាងខ្លាំង ហើយសាមគ្គីភាពជាតិខ្មែរ ក្នុងមហាគ្រួសារតែមួយ ក៏កាន់តែរឹងមាំជុំវិញការ ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។ ទំហំនៃការគាំទ្រ និងទឹកចិត្តរបស់បងប្អូនខ្មែរអូស្ត្រាលីនៅពេលនេះគឺកាន់តែបង្ហាញច្បាស់ថាការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាដើរ លើផ្លូវត្រូវ និងទទួល បាននូវការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេស ព្រោះសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជាសន្យាអ្វីគឺធ្វើនោះ មិនដូចក្រុមអ្នកនយោបាយប្រឆាំងដែលដើរតែភូតកុហករាស្ត្រសព្វបែបយ៉ាង និងដើរប្រមូលប្រាក់ពីអ្នកគាំទ្ររបស់ខ្លួនដើម្បីយកមកធ្វើមានធ្វើបានសម្រាប់ខ្លួនឯងទៀត។ ម្យ៉ាងទៀតមិនត្រឹមតែប្រជាពលរដ្ឋខ្មែរទេ ដែលគោរព ស្រឡាញ់សម្តេចតេជោ ហ៊ុន សែន សូម្បីតែជន បរទេសក៏បានបង្ហាញពីការគាំទ្រចំពោះសម្តេចតេជោផងដែរ។
នេះហើយជាលទ្ធផលនៃការបម្រើជាតិ និងបម្រើរាស្ត្រដោយស្មោះស គឺទទួលបានមកវិញនូវការគាំទ្រស្វាគមន៍សេចក្តីគោរព និងសេចក្តីស្រឡាញ់គ្រប់មជ្ឈដ្ឋានដូចដែលបងប្អូនប្រជាពលរដ្ឋខ្មែរអូស្ត្រាលី បាននិងកំពុងផ្តល់ការគាំទ្រ និងការគោរពស្រឡាញ់ចំពោះសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាសក្ខីភាពស្រាប់។ ពេលនេះក្រុមបំផ្លាញជាតិកម្ពុជា ហាក់ដូចជាបាក់ខ្លបខ្លាច និងគ្មានកម្លាំងអ្វីហ្នឹងប្រមូលផ្តុំដើម្បីតវ៉ាទៀតឡើយព្រោះអ្វីដែលខ្លួនបានរៀបចំផែនការបញ្ឆេះកំហឹងប្រជាពលរដ្ឋត្រូវបរាជ័យ គ្មានអ្នកចូលរួមបាតុកម្មបែបលេលារបស់ខ្លួន។ ចុះឱ្យមានប្រជាជនទៅបាតុកម្មយ៉ាងម៉េចនឹងកើត បើប្រជាពលរដ្ឋខ្មែររស់នៅអូស្ត្រាលីបានមកចូលរួមគាំទ្រ និងជួបសំណេះសំណាល់សាកសួរសុខទុក្ខជាមួយសម្តេចតេជោហ៊ុនសែនអស់ទៅហើយហ្នឹង។
គឺដូចអ្វីដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាសកាលពីប៉ុន្មានសបា្តហ៍មុនថាចំនួន អ្នកដែលប្រឆាំងសម្តេចនៅក្រៅប្រទេសមានចំនួនប្រមាណ ៥%ប៉ុណ្ណោះនៃអ្នកគាំទ្រ។ ពេលនេះភស្តុតាងបានបញ្ជាក់ច្បាស់ហើយថាអ្នកគាំទ្រសម្តេចតេជោមានជាង ១០០០ នាក់ឯកក្រុមអ្នកធ្វើបាតុកម្មដ៏គ្មានន័យបានត្រឹមមិនដល់ ១០០នាក់ផង។ នេះបានពិតជាបុរសខ្លាំងរបស់កម្ពុជាមែន! ទៅដល់ទីណា ឈ្នះនៅទីនោះ!!
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨