(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ក្របខណ្ឌពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ សប្ដាហ៍ទី៣ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ នេះ នឹងមាន ៣ប្រកួតត្រូវជួបតតាំងគ្នាលើទីលានចំនួន ៣ផ្សេងគ្នា ដើម្បីប្រជែងពិន្ទុរៀងៗខ្លួន ប៉ុន្ដែក្នុងនោះមាន ១ប្រកួតត្រូវធ្វើការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV គឺជំនួបរវាងក្រុមណាហ្គាវើល និងក្រុមអង្គរថាយហ្គឺរ នៅលើទីលានពហុកីឡដ្ឋានជាតិ នាម៉ោង ៦៖៣០នាទីល្ងាចនេះ។

សម្រាប់លទ្ធផលជាបណ្ដោះអាសន្ន ក្រោយបញ្ចប់ការប្រកួតសប្ដាហ៍ទី២ ពេលនេះក្រុមចំណូលថ្មីវិសាខា ក្រុមការពារតំណែងជើងឯកបឹងកេត និងអតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន កំពុងឈរលំដាប់កំពូលតារាង ដោយមាន ៦ពិន្ទុពេញក្នុងដៃរៀងៗខ្លួន។

យ៉ាងណាមិញមាន ៤ក្រុម មិនទាន់ស្គាល់ពាក្យឈ្នះ ឬស្មើនៅឡើយ ដូចជាក្រុមអគ្គិសនីកម្ពុជា, វេស្ទើន, អង្គរថាយហ្គឺរ និងក្រុមចំណូលថ្មីសូលទីឡូអង្គរ។

ខាងក្រោមនេះ គឺជាកម្មវិធីប្រកួតពានមិត្តហ្វូនខេមបូឌានលីគ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨៖