(ស៊ីដនី)៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងជាសាធារណៈឲ្យដឹងថា នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចបានចុចបង្ហាញនិងបង្អួត ព័ត៌មានរបស់ Fresh News នៅលើទូរស័ព្ទដៃ ដែលជាស្នាដៃរបស់ខ្មែរ ទៅកាន់បណ្តាមេដឹកនាំកំពូលៗរបស់អាស៊ានមើល ខណៈដែលកំពុងផ្សាយផ្ទាល់ពីសកម្មភាព ប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី ចេញមកស្វាគមន៍ដំណើររបស់សម្តេចនាទីក្រុងស៊ីដនី ទីដែលសម្តេចកំពុងចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី។

ការចុចបង្អួតនេះបានធ្វើឡើងនៅពេលសម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយព្រះមហាក្សត្រព្រុយណេ, ប្រធានាធិបតីឥណ្ឌូនេស៊ី, នាយករដ្ឋមន្ត្រីថៃ និងនាយករដ្ឋមន្រ្តីឡាវ មុនពេលចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី។ (សូមមើលរូបភាព)

ការថ្លែងឲ្យដឹងនេះធ្វើឡើងខណៈសម្តេចជួបសំណេះសំណាលជាមួយបងប្អូនខ្មែរនៅអូស្រ្តាលី ប្រមាណជាង៥០០នាក់​ នៅទីក្រុងស៊ីដនី៕