(កំពង់ចាម)៖ ជុំវិញករណីចោទប្រកាន់តាមគណនី Facebook មួយថា បុរសម្នាក់ដែលចងកសម្លាប់ខ្លួន នៅភូមិកុមារ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានយកឡានទៅបញ្ចាំមេប៉ុស្ដិ៍សំពងជ័យ ក្នុងតម្លៃ៣០០ដុល្លារ ដល់ពេលស្លាប់ស្រាប់តែទារ១០០០ដុល្លារនោះ ជារឿងមិនពិតនោះទេ ព្រោះអ្នកស្លាប់ ពិតជាបានខ្ចីលុយគេរហូត១០០០ដុល្លារមែន។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល តាមរយៈអង្គភាព Fresh News នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ បានអះអាងថា ការចោទប្រកាន់ខាងលើនេះ មិនពិតនោះទេ ដោយហេតុថា ជនរងគ្រោះធ្លាប់បានទៅខ្ចីលុយមេប៉ុស្ដិ៍សំពងជ័យ ដល់ទៅ៣លើក ដែលមានចំនួនទឹកប្រាក់ រហូតដល់​១០០០ដុល្លារ មិនមែន៣០០ដុល្លារនោះទេ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ បន្ទាប់ពីមានការសាកសួរពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសរកឃើញថា អ្នកស្លាប់បានខ្ចីលុយមេប៉ុស្ដិ៍សំពងជ័យ យកទៅលេងល្បែង ហើយពេលចាញ់ល្បែងក៏សម្រេចចិត្តចងកសម្លាប់ខ្លូនតែម្ដង​ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨។

សូមអានខ្លឹមសារបំភ្លឺ របស់ស្នងការនគរបាលខេត្តកំពង់ចាម ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖