(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨នេះ អង្គភាព Fresh News សូមលើកយកវីដេអូមួយ នៃការហ្វឹកហាត់របស់ក្រុមបាញ់កាំភ្លើងដៃ កងយោធពលខេមរភូមិន្ទ ត្រៀមខ្លួនទៅចូលរួមប្រកួត AASAM 2018 ដែលមានក្រុមចូលរួមចំនួន២០​ប្រទេស នៅប្រទេសអូស្ត្រាលី ក្នុងនាមកងទ័ពជើងគោកកម្ពុជា។

នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ធ្លាប់បានលើកឡើងថា កម្ពុជាគ្រោងបញ្ជូនក្រុមបាញ់កាំភ្លើង «កងទ័ពជើងគោក» ចំនួន១៤រូប និងអ្នកសង្កេតការណ៍ម្នាក់ ទៅប្រទេសអូស្ត្រាលី នៅថ្ងៃទី២៣ មេសា ឆ្នាំ២០១៨ ខាងមុខនេះដើម្បីចូលរួមកម្មវិធី Australian Army Skill at Army Meeting 2018។

​នាយឧត្តមសេនីយ៍ មាស សុភា បានលើកឡើងបែបនេះ នៅក្នុងឱកាសនាយឧត្តមសេនីយ៍ ជួបសំណេះសំណាលជាមួយក្រុមបាញ់កាំភ្លើង កងទ័ពជើងគោក នៃ ខ.ភ.ម នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ក្រុងភ្នំពេញ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ៕