(ភ្នំពេញ)៖ បន្ទាប់ពី Sony បានប្រកាសដាក់លក់ជាផ្លូវការនូវ កំពូលស្មាតហ្វូនស៊េរីថ្មី Sony Xperia XZ2 របស់ខ្លួននៅក្នុងទីក្រុងហុងកុង និង​តាមបណ្តាប្រទេសមួយចំនួន​រួចមក ពេលនេះ ក្រុមហ៊ុនជប៉ុនមួយនេះ ក៏ប្រកាសឲ្យអតិថិជរបស់ខ្លួនអាចធ្វើការ Pre-Order កំពូលស្មាតហ្វូន Xperia XZ2 ថ្មីនេះបាននៅក្នុងប្រទេសកម្ពុជាបានហើយចាប់ពីថ្ងៃនេះ ជាមួយ​តម្លៃ៦៩៩ដុល្លារ និងការថែមជូននូវឧបករណ៍សាកឥត Wireless Charging តម្លៃ៩៩​ដុល្លារ និងស្រោមការពារ Original Cover តម្លៃ៤៩ដុល្លារ និងស៊ីមកាតលេខពិសេសតម្លៃ ៦៦​ដុល្លារ ដែលមានកញ្ចប់អ៊ីនធឺណិតទំហំ១២០GB ពីក្រុមហ៊ុនសែល​កាត រយៈពេល៥២សប្តាហ៍។

ក្រុមហ៊ុន Sony បានបន្តទៀត​ថា អតិថិជនទាំងអស់អាចធ្វើការ Pre-Order កំពូលស្មាតហ្វូន Xperia XZ2 ថ្មីនេះ បាននៅតាមបណ្តាហាងមួយចំនួន ដែលមានឈ្មោះ ដូចជា៖ ហាងលក់ទូរស័ព្ទទំនើប សុខលី ផ្សារធំថ្មី, ហាងលក់ទូរស័ព្ទទំនើប សុខលី ផ្លូវកម្ពុជាក្រោម, ហាងលក់ទូរស័ព្ទទំនើប គួង អ៊ី DN, ហាងលក់ទូរស័ព្ទទំនើប គួង អ៊ី​ ស្តាតអូឡាំពិក, ហាងលក់ទូរស័ព្ទទំនើប អាន ឆែ, ហាងលក់ទូរស័ព្ទទំនើប ហាក់សែ ផ្សារធំថ្មី, ហាងលក់ទូរស័ព្ទទំនើប ហាក់សែ គីរីរម្យ, ហាងលក់ទូរស័ព្ទទំនើប Jet Black Store, ហាងលក់ទូរស័ព្ទទំនើប ធានា និង Sony Showroom ផ្លូវព្រះនរោត្តម។

គួរបញ្ជាក់ថា កំពូលស្មាតហ្វូន Sony Xperia XZ2 ថ្មីនេះ ប្រើប្រាស់នូវអេក្រង់ទំហំ 5.7​អ៊ីង កម្រិត​18:9 Aspect Ratio ជាមួយ​ការ​ការពារដោយកញ្ចក់ Corning Gorilla Glass 5 ដែលមានមានអេក្រង់ ហើយនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 845​។ តួខ្លួនរបស់ស្មាតហ្វូននេះ គឺធ្វើពីកញ្ចក់ទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយ។ នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានបំពាក់នូវកាមេរ៉ាភ្លោះ គឺប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ Fingerprint Sensor នៅក្រោមកាមេរ៉ាខាងក្រោយនេះ។

ស្មាតហ្វូន Xperia XZ2 ប្រើប្រាស់នូវរន្ធដាក់ស៊ីមនៅគែមផ្នែកខាងលើ និងមានភ្ជាប់មកនូវបច្ចេកវិទ្យា NFC, Bluetooth 5.0, Wi-Fi និង USB 3.1 Type-C​ ports។ ស្មាតហ្វូននេះ មិនប្រើប្រាស់នូវ Audio Jack នោះទេ ប៉ុន្តែវាប្រើប្រាស់នូវប្រព័ន្ធសំឡេង Stereo ហើយអ្នកក៏អាចប្រើប្រាស់នូវ USB-C adapter រាងអក្សរ Y ដែលអាចបញ្ចូលថ្ម និងការភ្ជាប់ទៅកាន់ 3.5mm connector នៅក្នុងពេលតែមួយបានផងដែរ។

បន្ថែមពីនេះទៀត ស្មាតហ្វូន XZ2 អាចថតរូបភាព និងវីដេអូកំរិត​4K DHR​ ភ្ជាប់ជាមួយ​ថាមពលថ្ម 3180 mAh ដែលទ្រទ្រង់នូវបច្ចេកវិទ្យា wireless charging ហើយស្មាតហ្វូន Xperia XZ2 មានពណ៌ Liquid Black, Liquid Silver, Deep Green និង Ash Pink៕​