(ត្បួងឃ្មុំ)៖ ដោយទទួលបានការយកចិត្តទុកដាក់ពី លោក វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានោះ លោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃ ទី២២ ខែមេសា ឆ្នាំ២០១៨ បានសហការជាមួយ ព្រះធម្មធរ និងជាអនុគណស្រុកពញ្ញាក្រែកបាននាំយកអំណោយ របស់ រដ្ឋមន្រ្តី វង សូត ជាគ្រឿងប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ ជូនគ្រួសាររងគ្រោះ ចំនួន២គ្រួសារ រស់នៅពញាក្រែក ខេត្តត្បូងឃ្មុំ ។

គ្រួសាររងគ្រោះ ចំនួន២គ្រួសារ ត្រូវបានភ្លើងឆេះផ្ទះ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ៩៖៣០នាទី នៅភូមិព្រះអណ្តូង ឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដោយក្នុងគ្រួសារទទួលបាន អង្ករ ២៥គ.ក មុង ១ ភួយ ១ កន្ទេល ១ កន្សែងពោះគោ ១ មី ១ដុំ តង់ធំ ១ ថ្នាំដុសធ្មេញ ១ឈុត ថ្នាំមូស ១កំប៉ុង ចង្រ្កាន្តហ្គាសតូច ១ ឆ្នាំងដាំបាយ១ ចានធុន ១ សម្ភារប្រើប្រាស់ផ្សេងៗ ១ឈុត ទឹកក្រូច ១កេះ ទឹកសុទ្ធ ១កេះ និងថវិកា ៣០០,០០០រៀល ។

ផ្ទះដែលរងការខូចខាតនោះជារបស់ឈ្មោះ នឿន ណែម ភេទស្រី អាយុ ៤៤ឆ្នាំ ដែលរងការខូចខាតទ្រព្យសម្បត្តិសរុបប្រហែល ២០,០០០ដុល្លារ និងផ្ទះ១ខ្នង ទំហំ ៧ម គុណ ៨ម និងរបស់លោកយាយ ណែម ពេញ អាយុ ៧៥ឆ្នាំ ដែលរងការខូចខាតទ្រព្យសម្បត្តិសរុបប្រហែល ១០,០០០ដុល្លារ និងផ្ទះ១ខ្នង ទំហំ ៦ម គុណ ៧ម។ តាមការសន្និដ្ឋានបឋម ការឆេះនេះ អាចបណ្តាលមកពី ភ្លើងចង្រ្កាន្ត៕