(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ របួសធ្ងន់ចំនួន៩នាក់ និងរបួសស្រាល១១នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៧គ្រឿង, រថយន្ដតូច៦គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន, កត្តាយានយន្ត, ស្រវឹង, និងបត់គ្រោះថ្នាក់។

សូមបញ្ជាក់ថា រយៈពេល២២ថ្ងៃ ខែមេសា​ ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរារណ៍កើតឡើងចំនួន២៤៩លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១៣១នាក់ របួសធ្ងន់ចំនួន២៥៣នាក់ និងរបួសស្រាលចំនួន១៥៦នាក់៕