(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំកម្ពុជា ទើបបានបង្កើត Facebook Page ផ្លូវការមួយដែលមានឈ្មោះថា «Chinese Embassy in Cambodia-中华人民共和国驻柬埔寨王国大使馆» ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងផ្តល់ព័ត៌មាន សកម្មភាពរបស់ស្ថានទូតជូនដល់សាធារណជនទូទៅ។ នេះបើយោងតាមមន្ត្រីទំនាក់ទំនងរបស់ស្ថានទូតបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៣ ខែមេសានេះ។

មន្ត្រីស្ថានទូតដដែលរូបនោះបានបញ្ជាក់ទៀតថា Facebook Page របស់ស្ថានទូតចិនប្រចាំកម្ពុជា ទើបតែបង្កើតនានាពេលថ្មីៗនេះប៉ុណ្ណោះ ហើយទើបបង្ហោះព័ត៌មាន និងដំណឹងផ្សេងបានតិចតួចប៉ុណ្ណោះ។ តែយ៉ាងណាស្ថានទូត នឹងព្យាយាមផ្សព្វផ្សាយនូវព័ត៌មាន និងសកម្មភាពថ្មីៗជូនសាធារណជន តាមរយៈ Facebook Page ផ្លូវការមួយនេះ៕