(ភ្នំពេញ)៖ បន្ទាប់ពីការសម្ពោធម៉ាស៊ីនត្រជាក់ Wind-Free មកកាន់ទីផ្សារប្រទេសកម្ពុជា ទើបបានប្រមាណជាងមួយខែ ម៉ាស៊ីនត្រជាក់ដ៏ទំនើបនេះ កំពុងត្រូវបានចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើទីផ្សារប្រទេសកម្ពុជា ពិសេសចាប់តាំងពីខែមីនានេះ ដែលជាខែក្តៅខ្លាំង។

តាមការសាកសួរម្ចាស់ហាងលក់គ្រឿងអេឡិចត្រូនិច ប្រើប្រាស់ក្នុងផ្ទះបានឲ្យដឹងថា ម៉ាស៊ីនត្រជាក់ Wind-Free ទើបនឹងចេញថ្មី ត្រូវបានចាប់អារម្មណ៍ និងពេញនិយម ពីសំណាក់អ្នកប្រើប្រាស់ដោយសារ លក្ខណៈពិសេសៗជាច្រើន។ព្រោះថា គ្រប់ម៉ាស៊ីនត្រជាក់ទាំងអស់ តែងតែបញ្ចេញភាពត្រជាក់សព្វទីតាំងដោយប្រើកម្លាំងខ្យល់ ដែលអាចផ្តល់ការរំខាន និងមិនមាននូវផាសុកភាព ដូចជាការសាយភាយនូវភាពត្រជាក់ដោយស្វ័យប្រវត្តិនោះឡើយ ។

ម៉ាស៊ីនត្រជាក់សាមសុង Wind-Free ជាម៉ូដែលដំបូងបំផុត ដែលបំពាក់ World 1st 8 pole compressor និងបចេ្ចកវិទ្យាDigital inverter ដែលអាចសន្សំសំចៃថាមពលអគ្គីសនី ដល់ទៅ72%ជាមួយនឹងការធានារយះពេល១០ឆ្នាំ។

ម៉ាស៊ីនត្រជាក់ Wind- Free ជាម៉ាស៊ីនត្រជាក់ដែលបានរចនាឡើងជារាងត្រីកោណ ជាមួយនឹងរន្ធតូចៗ ចំនួន២១,០០០ ដែលអាចផ្តល់ភាពត្រជាក់ដូចធម្មជាតិ, មានផាសុកភាពនិងគ្មានខ្យល់រំខាន។
ដើម្បីជ្រាបឲ្យកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ឬអញ្ចើញមកទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយ ដែលនៅជិតលោកអ្នកបំផុត។

ឥឡូវនេះ ម៉ាស៊ីនត្រជាក់ Wind- Free មានដាក់លក់ជាផ្លូវការនៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយរបស់ក្រុមហ៊ុនសាមសុងទូទាំងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកកាន់លេខ៖1800 203 232 ៕