(ភ្នំពេញ)៖ អង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា បានដាក់ដំណើរការគម្រោងថ្មីមួយដើម្បីអបអរដល់វត្តមានស្រ្ដី ដែលជាអ្នកជំនាញផ្នែកស្ទែម។ គម្រោងនេះមានឈ្មោះថា «កម្មវិធីស្ទែមដើម្បីស្ត្រី ដែលមានទិសដៅលើកកម្ពស់អ្នកជំនាញស្ទែមកម្ពុជា ដែលជាស្រ្ដី បង្កើនតម្លៃស្រ្ដីក្នុងសង្គម និងជួយឱ្យការងារស្រ្ដីក្នុងផ្នែកស្ទែមមានលក្ខណៈទូទៅទន្ទឹមនឹងការលើកកម្ពស់យុវតីកម្ពុជា ដើម្បីទទួលបានគំនិតលើការសម្រេចចិត្តពីអនាគតរបស់ខ្លួន»

ក្នុងគម្រោងស្ដែមដើម្បីស្រ្តី មានកម្មវិធីកាហ្វេវិទ្យាសាស្ត្រ ដែលជាកម្មវិធីខ្សែស៊េរី ដែលផ្ដោតលើការលើកស្ទួយអ្នកជំនាញស្ទែមកម្ពុជាដែលជាស្រ្តី។ កម្មវិធីកាហ្វេវិទ្យាសាស្ត្រ ផ្ដល់ឱកាសដល់មហាជន ក្នុងការជួបជុំជាមួយអ្នកជំនាញស្ទែម នៅក្នុងបរិយាកាសមួយបែបលំហែ ដើម្បីជជែកកម្សាន្ត និងស្ដាប់ពីជីវិត ផលវិបាក និងក្ដីសង្ឃឹមរបស់ភ្ញៀវកិត្តិយសអំពីអនាគតស្ទែម។

កម្មវិធីបន្ទាប់ នឹងពិភាក្សាជុំវិញការងារអភិរក្សបរិស្ថាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨​ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង២៖៣០រសៀល នៅហាងកាហ្វេម៉ាម៉ា ដែលមានអាសយដ្ឋាននៅផ្ទះលេខ៩៣ ផ្លូវលេខ៤៣២ សង្កាត់បឹងត្របែក រាជធានីភ្នំពេញ។ វាគ្មិនកត្តិយសគឺកញ្ញា ថោង រ៉េត ដែលជាអ្នកសម្របសម្រួលការងារស្រាវជ្រាវប្រភេទសត្វ និងរុក្ខជាតិសំខាន់ នៃអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ។ កម្មវិធីនេះទទួលបានការឧបត្ថម្ភពី Kambio Nature។ សូមសាធារណជនអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ ឲ្យបានច្រើនកុះករ ។

គំនិតផ្ដួចផ្ដើមនៃកម្មវិធីនេះ គឺធ្វើឡើងមុនគេបង្អស់ នៅក្នុងកម្ពុជា ដោយមានបំណងបំផុសគំនិត​ និងបណ្ដុះចំណាប់អារម្មណ៍របស់យុវតីកម្ពុជា ទៅលើវិផ្នែកវិទ្យាសាស្រ្ត តាមរយៈបុគ្គលនានា ដែលជាគំរូវជ្ជមាន។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ http://www.stemcambodia.ngo/stem-sisters-cambodia/ ទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ 023727262 ឬ ទំព័រហ្វេសប៊ុក STEM Sisters Cambodia ៕