(ភ្នំពេញ៖) ការប្រកួតបាល់ទាត់ក្របខណ្ឌពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៨ បានបញ្ចប់ការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី៥ ហើយ ខណៈលទ្ធផលបណ្ដោះអាសន្ន គេឃើញក្រុមចំនួន ៤ បានរក្សាចំណាត់ថ្នាក់នៅដដែល រួមមានក្រុមណាហ្គាវើល និងក្រុមការពារតំណែងជើងឯកបឹងកេត បានបន្ដឈរលំដាប់កំពូលតារាង ក្រោយរកបាន ១៣ពិន្ទុស្មើគ្នា ស្របពេលក្រុមអគ្គិសនីកម្ពុជា(EDC) និងក្រុមវេស្ទើនភ្នំពេញ បានបន្ដឈរបាត់តារាង ក្រោយរក្សាកំណត់ត្រាចាញ់ក្នុងការប្រកួត ៥លើកកន្លងមក។

ប៉ុន្ដែចំពោះលទ្ធផលការប្រកួតប្រចាំសប្ដាហ៍ទី៥ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេ គឺក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង បានយកឈ្នះអតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន រហូតដល់ទៅ ៦-៣ ឯណោះ នៅកីឡដ្ឋានខេត្តស្វាយរៀង កាលពីយប់មិញ។ វាគឺជាការបរាជ័យ ដែលរបូតគ្រាប់បាល់ច្រើនជាងគេរបស់ក្រុមភ្នំពេញក្រោន បន្ទាប់ពីស្គាល់ចាញ់លើកដំបូង ក្រោយថ្វីជើងក្រុមណាហ្គាវើលត្រឹម ១-០ កាលពីមុនឈប់សម្រាកអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កាលពីពេលថ្មីៗកន្លងទៅ។

ខាងក្រោមនេះ គឺជាលទ្ធផលសរុប និងតារាងពិន្ទុបណ្ដោះអាសន្ន នៃពានមិត្តហ្វូនខេមបូឌានលីគ សប្ដាហ៍ទី៥ ឆ្នាំ២០១៨៖