(កំពង់ធំ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា បានចាត់តាំងសហការីនាំយកអង្ករចំនួន ២តោន និងមីយើងចំនួន ២០០កេស ផ្ដល់ជូនគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដើម្បីបន្តធ្វើការងារមនុស្សធម៌ ជួយដល់ប្រជាជន និងអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត នៅបញ្ជាការរដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ បានថ្លែងថា អតីតយុទ្ធជននៅខេត្តកំពង់ធំ ពិតជាមានភាពកក់ក្តៅ ដោយមានសមាគមអតីតយុទ្ធជននៅគ្រប់លំដាប់ថ្នាក់ជួយដោះស្រាយ ជីវភាពលំបាកខ្វះខាតរបស់ពួកគាត់។

លោកឧត្តមសេនីយ៍ សូមថ្លែងអំណរគុណជ្រាលជ្រៅបំផុតចំពោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជានិច្ចកាល តែងតែយកចិត្តទុក្ខដាក់ដល់សុខទុក្ខរបស់ប្រជាជន ក៏ដូចជាអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត៕