(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៩៣២គ្រឿង រកឃើញល្មើសច្បាប់ ៥៥៧គ្រឿង (ម៉ូតូ៦៣ភាគរយ) អប់រំ ៣១១គ្រឿង និងផាកពិន័យ ២៤៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៣ ខែមេសានេះ ត្រួតពិនិត្យរួមបានចំនួន ២,០៥៩គ្រឿង អប់រំ ៩០គ្រឿង និងផាកពិន័យចំនួន ១៤៨គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៣ ខែមេសានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៦២,៥៨១គ្រឿង រកឃើញយានយន្តល្មើស ៩,៤៨៩(ម៉ូតូ៦៦ភាគរយ) ក្នុងនោះអប់រំ ៤,២០៦គ្រឿង និងផាកពិន័យ ៥,២៨៣គ្រឿង៕