(ភ្នំពេញ)៖ លោក នេត្រ ភក្រ្តា ត្រូវបានតែងតាំងជា ប្រធានផ្នែកកិច្ចការសាធារណៈ បន្ថែមពីលើតួនាទីបច្ចុប្បន្នជា អ្នកនាំពាក្យ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។​

សូមជម្រាបថា លោក នេត្រ ភក្ដ្រា បានបំពេញការងារនៅសាលាក្តីចម្រុះកម្ពុជា អង្គការសហប្រជាជាតិនេះ តាំងពីឆ្នាំ២០១១ មកក្នុងនាមជាមន្ត្រីនាំពាក្យ។

មុននឹងក្លាយជាមន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា ជាអតីតអ្នកសារព័ត៌មាន នៅអង្គភាពព័ត៌មានជាច្រើន។ បច្ចុប្បន្ន​ក្រៅពីតួនាទីជាមន្ត្រីនាំពាក្យ លោកក៏ជាសាស្ត្រាចារ្យឧទ្ទេស ផ្នែកទំនាក់ទំនងសាធារណៈ នៅសាលាភូមិន្ទរដ្ឋបាលផងដែរ៕