(ភ្នំពេញ)៖ ដឹងតែកក្រើកហើយរសៀលនេះ! ក្រុមជើងខ្លាំង១៦ក្រុម ដែលឆ្លងកាត់វគ្គជម្រុះតាមពូល នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup ថ្នាក់ខេត្ត លើកទី១២ ឆ្នាំ២០១៨ នឹងត្រូវប្រឈមមុខដាក់គ្នាក្នុងវគ្គ ១៦ក្រុមចុងក្រោយ ដើម្បីដណ្ដើមកៅអីវគ្គ ៨ក្រុមចុងក្រោយ (វគ្គ១/៤ផ្ដាច់ព្រ័ត្រ)។ តើក្រុមណាខ្លះ អាចឆ្លងផុតការប្រកួតវគ្គចាញ់-ធ្លាក់ថ្ងៃនេះ?

នេះគឺជាការប្រកួតដ៏សំខាន់ បន្ទាប់ពីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC សម្រេចរៀបចំការប្រកួតវគ្គ ១៦ក្រុមចុងក្រោយតែ១ជើង ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គបន្ដ។ ដូច្នេះក្រុមនីមួយៗ សុទ្ធតែត្រូវការឈ្នះ ប៉ុន្ដែករណីប្រកួតពេញម៉ោងស្មើគ្នា គណៈកម្មការនឹងផ្ដល់ឱកាសឲ្យទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ដោយមិនមានការថែមម៉ោងឡើយ។

ខាងក្រោមនេះ គឺជាកម្មវិធីប្រកួតវគ្គ ១៦ក្រុមចុងក្រោយ នៃពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត ឆ្នាំ២០១៨៖