(ភ្នំពេញ)៖ អាជីករលក់កាហ្វេម្នាក់ បានបង្ហាញទឹកមុខសប្បាយរីករាយ លាយឡំនឹងទឹកភ្នែកព្រោះរំភើបពេក បន្ទាប់ពីដឹងថា ខ្លួនឈ្នះរង្វាន់ធំទឹកប្រាក់១០០លានរៀលពីកម្មវិធី «ចែកមហាសំណាង ២ដង ឆុងច្រើន ផ្ញើច្រើន កាន់តែមានភ្លាមៗ» របស់ទឹកដោះខាប់ធីផត និងទឹកដោះគោស្រស់ធីផតអ៊ិចស្ត្រា កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ នៅស្ថានីយទូរទស្សន៍ MYTV ក្នុងកម្មវិធីប្រគំតន្រ្ដីសម័យទំនើប MYTV A1 Twist។ 

អ្នកមានសំណាងឈ្នះរង្វាន់ធំទឹកប្រាក់១០០លានរៀល គឺលោក ឃុត មុំ មកពីខេត្តតាកែ បានឲ្យដឹងថា «ខ្ញុំគ្មានអ្វីដែលសប្បាយ និងរំភើបដូចពេលនេះទេ ព្រោះមានសំណាងឈ្នះទឹកប្រាក់សុទ្ធរហូតដល់១០០លានរៀលពីទឹកដោះគោធីផត។ នេះពិតជាមហាសំណាងណាស់សម្រាប់ខ្ញុំ និងគ្រួសារ ហើយទឹកប្រាក់នេះខ្ញុំនឹងយកទៅពង្រីកអាជីវកម្មលក់កាហ្វេរ និងសល់មួយចំនួនសម្រាប់តម្រូវការគ្រួសារ»

ដោយឡែកអ្នកមានសំណាងឈ្នះទឹកប្រាក់២លានរៀល ចំនួន២០រូបផ្សេងទៀតរួមមានលោក/អ្នកស្រី៖

១៖ ង៉ែត កាន ដែលមកពីខេត្តពោធិ៍សាត់
២៖ ស៊ីន សុបញ្ញានិធិ មកពីខេត្តកំពង់ចាម
៣៖ ឡៅ គា មកពីខេត្តសៀមរាប
៤៖ ខឿន វណ្ណី មកពីរាជធានីភ្នំពេញ
៥៖ លី ហេង មកពីខេត្តកំពត
៦៖ ណាក ប៊ុនលក្ខ័ មកពីខេត្តបាត់ដំបង
៧៖ អ៊ុន តារារឿន មកពីខេត្តសៀមរាប
៨៖ ថៃ កំពត មកពីខេត្តកំពត
៩៖ អ៊ុង ផាត មកពីខេត្តកំពត
១០៖ ឈ្មោះ អ៊ុត ស៊ីវអ៊ី មកពីខេត្តសៀមរាប

ក្នុងនោះដែរ ក្រុមហ៊ុនធីផត សូមថ្លែងអំណរគុណចំពោះអតិថិជនទាំងអស់ ដែលតែងតែគាំទ្រផលិតផលរបស់ក្រុមហ៊ុន ទឹកដោះគោខាប់ និងទឹក​ដោះ​គោស្រស់ធីផតអិចស្រ្តា ជាពិសេសអតិថិជនដែលបានផ្ញើ សំបកផលិតផល ចូលរួមកម្មវិធីចាប់រង្វាន់នេះយ៉ាងច្រើនសន្ធឹកសន្ធាប់។

ក្រុមហ៊ុនសូមជូនពរប្រិយមិត្ត និងអតិថិជនទាំងអស់ មានសុខភាពល្អ រស់នៅមានសុភមង្គល និងមានភ្ញៀវចូលហាងច្រើនៗ ជាពិសេសសូមឲ្យអតិថិជនទទួលបានសំណាងល្អ សម្រាប់កម្មវិធីចាប់រង្វាន់មហាសាលពី ធីផត ក្នុងឱកាសក្រោយៗទៀត។

សូមបញ្ជាក់ថា នេះជាការផ្ដល់រង្វាន់ពីការចាប់រង្វាន់វគ្គផ្ដាច់ព្រ័ត្រ ដោយមានការប្រមូលសំបកផលិតផល នឹងត្រូវប្រមូលពីគ្រប់ខេត្តក្រុងទូទាំងប្រទេស ក្រោយធ្វើការផ្ដល់ជូនចាប់តាំងពីខែមករា ឆ្នាំ២០១៨។

សម្រាបព័ត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ ០៩៩ ២១១ ៣១១៕