(ភ្នំពេញ)៖ នេះជាឱកាសដ៏ល្អ សម្រាប់លោកអ្នក ជាពិសេសយុវវ័យដែលស្រលាញ់បរិស្ថានធម្មជាតិ និងចូលរួមចំណែកថែរក្សានូវបរិស្ថានធម្មជាតិ នៃព្រះរាជាចក្រកម្ពុជា ឲ្យកាន់តែមានភាពស្រស់បំព្រង។

ក្រុមហ៊ុន តារាផេ ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ បានបង្កើតនូវកម្មវិធីមួយក្នុងន័យរួមចំណែកជួយគាំទ្រ ដល់បរិស្ថានស្អាត និងស្រស់បំព្រងរបស់ប្រទេសកម្ពុជាយើង។ កម្មវិធី «កាបូបលុយអេឡិចត្រូនិកតារាផេមួយ ដើមឈើមួយដើម» ជាកម្មវិធីមួយដែលបង្កើតឡើង ដើម្បីចូលរួមថែរក្សា និងលើកស្ទួយភាពស្រស់បំព្រង នៃបរិស្ថានកម្ពុជា។
លោកអ្នកគ្រាន់តែធ្វើការទាញយកកម្មវិធីទូរស័ព្ទ តារាផេ (DaraPay App) ចេញពី PlayStore ឬ AppStore នៅលើទូរស័ព្ទឆ្លាតវៃរបស់អ្នក រួចធ្វើការចុះឈ្មោះឲ្យបានត្រឹមត្រូវតាមការណែរនាំរបស់ App ជាការស្រេច។ រាល់ការទាញយក និងចុះឈ្មោះបានត្រឹមត្រូវ ក្រុមហ៊ុននឹងធ្វើការរាប់ថាអ្នកបានចូលរួមដាំដើមកោងកាងមួយដើមនៅក្នុងសហគមន៍អេកូទេសចរត្រពាំងសង្កែ។ កម្មវិធីនេះ ចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែមេសា ខាងមុខ ហើយក្រុមការងាររបស់តារាផេ នឹងចុះទៅដាំដើមកោងកាង ស្មើនឹងចំនួនការចុះឈ្មោះបង្កើតកាបូបលុយអេឡិចត្រូនិកតារាផេ នៅថ្ងៃទី០១ ខែឧសភា ខាងមុខនេះ។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់មជ្ឈមណ្ឌលបម្រើសេវាកម្មអតិថិជនក្រុមហ៊ុនតារាផេ តាមរយៈលេខទូរស័ព្ទ៖ 081 799 888 ឬ ទំព័រហ្វេសប៊ុកផ្លូវការតារាផេ។
ទាញយកកម្មវិធីតារាផេ សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS និងAndroid តាមរយៈតំណភ្ជាប់ទីនេះ https://goo.gl/7tvY1E ៕