(ភ្នំពេញ)៖ តារាចម្រៀងស្រី ទឹកមុខស្រគត់ស្រគំ សាច់សខ្ចី ដែលមានទឹកដមសំនៀងពីរោះ គឺកញ្ញា ចាន់ ស្រីនាថ ដោយបច្ចុប្បន្ននេះ ប្រជាប្រិយភាពរបស់នាង ហាក់មានសន្ទះឡើងជាបណ្តើរៗ តាមរយៈការបញ្ចេញស្នាដៃបទចម្រៀង Origenal។ ជាមួយគ្នានឹងមាន ទស្សនិកជនគាំទ្រច្រើន ដូចជាបទចម្រៀង «មនុស្សប្រុសគ្មានអ្នកណាស្មោះទេ» និង «ម្នាក់ឯងជាថ្មី» បានធ្វើឲ្យតារារូបនេះ មានទីផ្សារសិល្បៈគួរសម រួមជាមួយនឹងទេពកោសល្យខាងសិល្បៈផងនោះ។ អ្វីដែលត្រូវកត់សម្កាល់ ភាពជោគជ័យនឹងការងារសិល្បៈរបស់ កញ្ញា ចាន់ ស្រីនាថ ក៏មានទុក្ខលំបាក ភាពតស៊ូ ការហែលឆ្លងឧបសគ្គជាច្រើនផងដែរ ដែលទស្សនិកជនមិនទាន់បានជ្រាប ទំរាំមានបានមកដល់សព្វថ្ងៃនេះ។ ជាការពិតណាស់ កញ្ញា ចាន់ ស្រីនាថ គឺជាតារាស្រីមួយដួង ដែលបោះជំហានចូលក្នុងពិភពសិល្បៈ តាមរយៈការបញ្ចេញនូវសំនៀង យ៉ាងពីរោះរណ្តំ ត្រូវចិត្តយុវវ័យសម័យថ្មី ជាមួយនឹងក្បាច់រាំយ៉ាងទាក់ទាញនឹងរស់រវើក នៅលើឆាកតន្រ្តី ធ្វើឲ្យទស្សនិកជនមិនចេះ ទុញទ្រាន់នឹងវត្តមានរបស់នាង។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងរឿងរ៉ាវជីវិត ការហែលឆ្លង ពុះពាររាល់ឧបសគ្គ ទំរាំមានទស្សនិកជនស្គាល់ច្រើន រហូតមកដល់សព្វថ្ងៃ និងដើម្បីបកស្រាយឲ្យទស្សនិកជន បានជ្រាបកាន់តែច្បាស់ កញ្ញា ចាន់ ស្រីនាថ នឹងចូលខ្លូនមកសម្ភាសន៍ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» តាមរយៈការផ្សាយផ្ទាល់ពីផេក Fresh News TV និង Khmer Talking នៅថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨នេះ នៅវេលាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ នឹងត្រូវផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី២៩ ខែមេសា វេលាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ដដែល៕