(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨ បានរកឃើញក្រុមជើងខ្លាំង ៨ក្រុមត្រូវប្រកួតវគ្គជម្រុះ ១/៤ផ្ដាច់ព្រ័ត្រ សម្រាប់ពានរង្វាន់ថ្នាក់ខេត្តហើយ ក្រោយបញ្ចប់ការប្រកួតវគ្គជម្រុះ ១៦ក្រុមចុងក្រោយដ៏ស្វិតស្វាញកាលពីម្សិលមិញ។ បេក្ខភាពឡើងវគ្គបន្ដ រួមមានក្រុមសាលាបាល់ទាត់ជាតិបាទីក្រោមអាយុ១៨ឆ្នាំ, ស៊ីម៉ាក់អែហ្វស៊ី, គិរីវង់សុខសែនជ័យ, ខេត្តកំពង់ចាម, ខេត្តមណ្ឌលគិរី, ខេត្តកោះកុង, ខេត្តព្រៃវែង និងខេត្តកំពត។

យោងតាមរូបមន្ដប្រកួតរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC បន្ទាប់ពីចម្រាញ់បានក្រុមជើងខ្លាំង ៨ក្រុមចុងក្រោយ ស្ថាប័នទទួលបន្ទុករៀបចំពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគមួយនេះ នឹងរៀបចំកម្មវិធីចាប់គូក្នុងពេលឆាប់ៗខាងមុខ ដើម្បីកំណត់ក្រុមធ្វើម្ចាស់ផ្ទះ និងក្រុមធ្វើភ្ញៀវធ្វើការប្រកួតស្វែងរកក្រុមជើងខ្លាំងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលគ្រោងធ្វើការប្រកួតនាថ្ងៃទី០២ ខែឧសភាខាងមុខ ពោលគឺអនុវត្តរូបមន្ដប្រកួតចាញ់ធ្លាក់ ដូចវគ្គ១៦ក្រុមចុងក្រោយដែរ។

ខាងក្រោមនេះ គឺជាលទ្ធផលប្រកួតវគ្គ ១៦ក្រុមចុងក្រោយ នៃពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត ឆ្នាំ២០១៨៖