(ខេត្តស្ទឹងត្រែង)៖ មានករណីបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅចំណុចភ្នំក្រលាពស់ ភូមិបានហួយ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដោយប្រជាពលរដ្ឋប្រទះឃើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ១គ្រាប់ ប្រភេទ BK ដែលទម្លាក់ពីយន្តហោះ។

លោកឧត្ដមសេនីត្រី ចាន់ សុផា ស្នងការងខេត្តស្ទឹងត្រែង ទទួលផែនអាវុធ្ធជាតិផ្ទុះ និងអគ្គិភ័យ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ បានបញ្ជាក់មកភ្នាក់ងារ Fresh News ឲ្យដឹងថា បញ្ហានេះលោកកំពុងបញ្ជូនមន្ត្រីជំនាយរបស់លោក ចុះទៅពិនិត្យជាក់ស្តែង។

លោកឧត្តមសេនីយ៍ត្រី បានឲ្យដឹងទៀតថា ពេលនេះប្រជាពលរដ្ឋនៅតំបន់នោះ កំពុងតែមានការភ្ញាក់ផ្អើល នឹងគ្រាប់មិនទាន់ផ្ទុះនោះ មិនតែប៉ុណ្ណោះ នៅមានគ្រាប់មិនទាន់ផ្ទុះជាច្រើនទៀតពាសពេញព្រៃ ហើយលោកក៏បានសំណូមពរ ទៅដល់អាជ្ញាធរដែលមានសមត្ថកិច្ច មេត្តាចុះរុករកគ្រាប់ដែលមិនទាន់ផ្ទុះផ្សេងទៀតនោះផងចុះ៕