(ភ្នំពេញ)៖ លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការប្រារព្ធទិវាពិភពលោក ដើម្បីសុខភាព និងសុវត្ថិភាពការងារ ២៨ មេសា។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា ទិវាពិភពលោកដើម្បីសុខភាព និងសុវត្ថិភាពការងារ ២៨ មេសា នាឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ភាពងាយរងគ្រោះផ្នែកសុខភាព និងសុវត្ថិភាពការងាររបស់កម្មករវ័យក្មេង»

រដ្ឋមន្ដ្រីក្រសួងការងារ បានបញ្ជាក់ថា «ឆ្នាំនេះ ជាលើកទី១៣ ហើយដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជជីវៈ រៀបចំប្រារព្ធទិវានេះ ដែលនឹងប្រព្រឹត្ដទៅនាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ នៅតំបន់អភិវឌ្ឍវិហារសួគ៌ (7NG) ខេត្តកណ្ដាល»

ជាមួយគ្នានោះ ក្រសួងការងារ ក៏អំពាវនាវដល់ម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថានកម្មករនិយោជិតកម្ពុជា និងពលករបរទេសទាំងអស់ ចូលរួមប្រារព្ធ និងអបអរសាទរ ទិវាពិភពលោក ដើម្បីសុខភាព និងសុវត្ថិភាពការងារ ២៨មេសា ក្នុងបរិយាកាសសោមនស្សរីករាយ សាមគ្គីភាព និងកាតរភាព។

សូមអាននៅក្នុងសេចក្ដីជូនដំណឹង របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលខ្លឹមសារទាំងស្រុង ដូចខាងក្រោមនេះ៖