(ភ្នំពេញ)៖ លោក អាំ ផល្លី និងភរិយា ហ៊ាង គន្ធា នៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ បានចេញមុខអះអាងថា ចាប់តាំងពីរូបលោក និងភរិយា បានលាឈប់ទីប្រឹក្សាសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ រហូតមកដល់ពេលនេះ មិនដែលយកងារ ជាទីប្រឹក្សានោះ ទៅប្រើប្រាស់ ឬគំរាមកំហែងប្រជាពលរដ្ឋស្លូតត្រង់ម្ដងណានោះឡើយ។

លោក​ អាំ ផល្លីន និងភរិយា ​បញ្ជាក់​ទៀតថា ​​លោក និងក្រុមគ្រួសារ បានទៅទិញដីពីប្រជាពលរដ្ឋ នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត គ្រាន់តែដើម្បីធ្វើកសិកម្មជាលក្ខណៈគ្រូសារតែប៉ុណ្ណោះ ហើយការធ្វើកសិកម្ម​ជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះ ក៏គ្មានទំនាស់អ្វីកើតឡើងទេ ម្យ៉ាងមានការសហការ និងមានការគាំទ្រ​ពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងសមត្ថកិច្ចនានាផងដែរ។

សូមជម្រាបថា ការចេញមុខបកស្រាយបែបនេះ បន្ទាប់ពីខុទ្ទកាល័យសម្តេច​ ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសមួយ ដោយស្នើឲ្យសម្ថកិច្ចចាត់ការតាមផ្លូវច្បាប់លើ លោក អាំ ផល្លីន និងលោកស្រី ហ៊ាង គន្ធី ដែលបានយកឈ្មោះថ្នាក់ដឹកនាំ​ ទៅប្រើប្រាស់។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា «ខុទ្ទកាល័យសូមប្រកាសថ្កោលទោស និងបដិសេធ ចំពោះសកម្មភាពរបស់ឈ្មោះ អាំ ផល្លីន និងឈ្មោះ ហ៊ាង គន្ធី ដែលបានយកឈ្មោះថ្នាក់ដឹកនាំទៅប្រើប្រាស់ ក្នុងគ្រប់ទង្វើទុច្ចរិតទាំងឡាយ ដែលនាំឲ្យប៉ះពាល់កិត្តិយសថ្នាក់ដឹកនាំ និងសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តាចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ឲ្យបានតឹងរ៉ឹងបំផុត»

ខាងក្រោមនេះជាសេចក្ដីបំភ្លឺ របស់លោក ​​អាំ ផល្លី និងភរិយា ហ៊ាង គន្ធា៖