(ភ្នំពេញ)៖ បន្ទាប់ពីជូបសម្តែងការគួរសមជាមួយ លោករដ្ឋមន្ត្រីការពារជាតិជប៉ុន នារសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ដដែលនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តជួបពិភាក្សាការងារជាមួយលោកឧត្តមនាវី កាតស៊ូតូស៊ី កាវ៉ាណូ (Katsutoshi Kawano) នាយសេនាធិការចម្រុះ នៃកងស្វ័យការពារជប៉ុន លោកឧត្តមសេនីយ៍ កុហ្ស៊ី យ៉ាម៉ាសាគី (Koji Yamasaki) នាយសេនាធិការកងទ័ពជើងគោក នៃកងស្វ័យការពារជប៉ុន ក្នុងជំនួបពីរដាច់ដោយឡែកពីគ្នា។

ក្នុងជំនួបនេះភាគីទាំងពីរបានចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងវិស័យការពារជាតិ ជាពិសេសសកម្មភាពចូលរួមប្រតិបត្តការរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និងក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធារវាងប្រទេសទាំងពីរផងដែរ៕